កំពង់ឆ្នាំង៖ ការរៀបចំបម្លាស់ទីរបស់ប្រជាពលរដ្ឋក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ពីក្នុងទឹកមករស់នៅលើគោករយះពេលជិត៤ខែមកនេះអនុវត្តបានប្រមាណ៩០%ហើយ។ រហូតមកដក់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩នេះ ចំនួនប្រជាពលរដ្ឋដែលនៅសេសសល់ប្រមាណ ១០% ប៉ុណ្ណោះត្រូវបានគណៈកម្មាការរៀបចំអោយអូសផ្ទះនៅសេសសល់មកតាំងស្របនឹងច្រាំងទន្លេវិញដោយមានការ
ត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់មិនបណ្តែតបណ្តោយអោយអូសចូលទៅក្នុងទន្លេ ក្រៅពីការកំណត់ ដែលបណ្តាលអោយមានការប៉ះពាល់ដល់អនាម័យ បរិស្ថានសោភ័ណ្ឌភាព និងសណ្តាប់ធ្នាប់ក្នុងការរៀបចំបុណ្យទន្លេដែលប្រព្រឹត្តទៅនៅខែមិនា ឆ្នាំ២០១៩ ខាងមុខនោះឡើយ។
ក្នុងការរៀបចំរបស់គណកម្មការក្នុងការបម្លាស់ទីប្រជាពលរដ្ឋឡើងគោកនេះលោក សាំងគឹមស៊ន បានលើកឡើងថា មានការចុះផ្សាយពីសំណាក់សារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួនតូចចុះផ្សាយតាមអារម្ភរបស់ខ្លួននិងតាមប្រភពមិនច្បាស់លាស់នោះ លោកសំណូមពរផងដែរថា សូមធ្វើការចុះផ្សាយប្រកបដោយវិជ្ជាជីវៈ និងស្នើសុំឱ្យមានការបំភ្លឺពីលោកផ្ទាល់ឬក្រុមការងារដើម្បីទទួលបានព័ត៌មានជាក់លាក់។




































