ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងហេតុ បន្ទាប់ពីរថយន្តកុងទីន័រ មួយគ្រឿងបានបើកយ៉ាងលឿនហើយបុកម៉ូតូជនរងគ្រោះ និង ក្រឡាប់សង្កត់ពីលើ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង វេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២២ ខែ
មករា ឆ្នាំ២០១៩ នៅកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៧០. ៧១ ក្នុងឃុំទឹកហូត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ រស វុត្ថា អាយុ៥២ឆ្នាំ មានស្រុកកំណើត នៅឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បើកម៉ូតូម៉ាកសង់កូរ៉េ ពណ៍ទឹកប៉ីច គ្មានស្លាកលេខ ស្លាប់នៅកន្លែងកើតហេតុ ។
សមត្ថកិច្ចបានអោយដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីណូ ពណ៍ស មានសណ្តោងរ៉ឺម៉ក ជាប្រភេទរថយន្តដឹកកុងតឺន័រ ចង្កូតស្តាំពាក់ស្លាកលេខ ភ្នំពេញ ២៣០៧ បើកក្នុងទិសដៅពីជើងទៅត្បូង បានបុកម៉ូតូរបស់រងគ្រោះ ម៉ាកសង់កូរ៉េ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ។
សមត្ថកិច្ចនគរបាលបានអោយដឹងបន្ថែមទៀតថា នៅពេលរថយន្តមកដល់ចំណុចកើតហេតុខាងលើបានបុកពីក្រោយពេញទំហឹងមួយទំហឹងបណ្តាលអោយប៉ើងធ្លាក់ពីលើថ្នល់ ហើយរថយន្តបានហូសទៅបុកបង្កាន់ដៃស្ពាន រួចក្រឡាប់ធ្លាក់ប្រឡាយ អែបស្ពាននិងបានសង្កត់ជនរងគ្រោះពីលើ បណ្តាលអោយស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់បន្សល់រថយន្តនៅកន្លែងកើតហេតុ ដោយឡែករថយន្តបង្ករត្រូវបានយករថយន្តស្ទូចយកមករក្សាទុកនៅការិយ៉ាលយ័ចរាចរណ៍ផ្លូវគោករងចាំធ្វើការការដោះស្រាយតាមនិតិវិធីច្បាប់ ។




































