ប្រជាកសិកក្រុងក្រចេះ ​​​​​​​​​​​​​​​​​​​​​​​​​​ត្អូញត្អែរទិន្នផលស្រូវឆ្នាំនេះទទួលបានតិច ហើយតម្លៃចុះថោកទៀត

0

  ក្រចេះ៖ ប្រជាកសិករ នៅក្នុងសង្កាត់ រកាកណ្ដាល ក្រុងក្រចេះ ដែលបង្ករបង្កើនស្រូវប្រដេញទឹកបានត្អូញត្អែរថាការប្រមូលផលស្រូវក្នុងដើមរដូវឆ្នាំនេះ បានទិន្នផលតិចជាងឆ្នាំកន្លងទៅ ហើយចំពោះតម្លៃទីផ្សារឆ្នាំនេះក៍ចុះថោកទៀត ។

ប្រជាកសិករ ត្អូញត្អែថា បានស្រូវហើយពិបាកលក់ទៀតដោយក្រុមឈ្មួញឈរប្រមូលទិញស្រូវ ទម្លាក់តម្លៃ ខុសពីឆ្នាំមុនៗ គឺបានតម្លៃត្រឹមតែ៧០០រៀលទៅ៨៥០រៀលក្នុង១គឺឡូក្រាម  ខុសពីឆ្នាំមុន ខណះតម្លៃស្រូវឆ្នាំកន្លងទៅ ក្នុង១គីឡូ ទទួលបានតម្លៃចាប់ពី១០០០រៀល ទៅ១៣០០រៀលឯណោះ សម្រាប់ប្រភេទស្រូវក្រអូបសែនពិដោរ​ ។

ប្រជាកសិករក្នុងសង្កាត់រកាកណ្តាល ក៍បានស្នើឲ្យអាជ្ញាធរខេត្តក៏ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញនិងនេសាទ ខេត្តក្រចេះ  រួមនិងមន្ត្រីដែលពាក់ព័ន្ធ សូមជម្រុញធ្វើយ៉ាងណារកតម្លៃទីផ្សារឲ្យបានពិតប្រាកដ ឲ្យបានតម្លៃខ្ពស់ជាងឆ្នាំនេះផង បើគិតទូទាត់ទៅនិងថ្លៃប្រេងបូមទឹកនិងថ្លៃជីនិងថ្លៃឈ្នួលម៉ាស៊ីនច្រូតកាត់មិនចង់រួចឈ្នួលផង  ។

តំណាងប្រជាកសិករ បានការស្នើសុំឲខាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះក៏ដូចជាអាជ្ញាធរខេត្ត ជួយគៀងគរ រកឈ្មួញទិញស្រូវឲចុះមកទិញស្រូវក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ហើយចំពោះតម្លៃទីផ្សារសូមកុំអោយចុះឡើង តាមតែមាត់ឈ្មួញថាពេក ពីកាព្រោះកាចំណាយក្នុងបង្កបង្កើនផលរហូតបានប្រមូលផល គឺអស់ថវិការច្រើន ស្ទើតែមិនរួចថ្លៃពលកម្មផង ៕

មន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តក្រចេះ បានបញ្ជាក់ ថាចំពោះបញ្ហានេះខាងមន្ទីរកសិកម្ម បានធ្វើការទំនាក់ទំនងរកឈ្មួញតាមបណ្តាខេត្តផ្សេងៗ ឲចុះមកប្រមូលទិញប្រជាកសិករក្នុងខេត្តក្រចេះ ​ ដោយមិនទុកឲប្រជាកសិកអស់សង្ឃឹមនោះ តែនៅអំឡុង១សប្តាហ៏ ឬ២សប្តាហ៏ទៀតទើបក្រុមឈ្មួញនៅក្រៅខេត្តចុះមកទិញ អញ្ចឹងហើយសូមប្រជាកសិកក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ កុំអាលអស់សង្ឃឹម។ដោយ  ម៉េង គាង