រថយន្តMazda បុកបញ្ជ្រាស់ទិសជាមួយគោយន្តកន្ត្រៃខូចរថយន្ត សំណាងល្អមិនមានអ្នករបួស

0

ក្រចេះ៖  គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តទំនើបជាមួយនិងគោយន្តកន្រ្តៃ បុកបញ្ជ្រាស់ទិសគ្នាបង្ករអោយរថយន្តរងកាខូចខាតយ៉ាងដំណំ ប៉ុន្តែរសំណាងល្អមិនបង្ករ អោយមាននណាម្នាក់រងរបួសឡើយ  ហេតុការណ៍បានកើតឡើងនៅចំណុច ភូមិអូកណ្តៀរ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែមករាឆ្នាំ២០១៩នេះ ។

ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តខាងលើ ម៉ាកMazda ពណ៌សរ ពាក់ស្លាកលេខ AW៤១៨៩ បើកបរក្នុងទិសដៅបញ្ច្រាស់គ្នា ពីជើងទៅត្បូង  លុះដល់ចំណុចកើតហេតុស្រាប់តែមានគោយន្តមួយគ្រឿងទៀតបើកឡើងមកលើថ្នល់ជាតិ ខណះរថយន្តនិងគោយន្តខាងលើកំពុងបើកលឿនមើលមិនទាន់ក៍វ៉ាក់អឺគ្នា ឃើញសភាពបែបនេះរថយន្ត ក៍បានបើកគេច រៀងខ្លួនក៍ជ្រុលទៅបុកគ្នាចំពីមុខយ៉ាងពេញទំហឹង  បណ្តាលអោយរេចង្កូតធ្លាក់ពីលើផ្លូវចូលទៅក្នុងប្រឡាយទឹក បណ្តាលអោយរថយន្តរងកាខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមាននណាម្នាក់រងរបួសនោះឡើយ។

ប្រភពបន្តរថា អ្នកបើកបររថយន្តខាងលើដែលសុំមិនបញ្ជេញឈ្មោះថា  គាត់មានគ្នាចំនួនពីរនាក់ បើកបរចេញមកពីទីរួមខេត្តក្រចេះ ក្នុងគោលបំណងឆ្ពោះទៅខេត្តរតន:គីរី  ហើយរថយន្តដែលពួកគេជិះនោះ គឺជារបស់ក្រុមហ៊ុនប្រេងឥន្ធន:តូតាល់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានធ្វើការវាស់វែងធ្វើកំណត់ហេតុ និងស្ទូច   រថយន្តិងគោយន្តយកទៅរក្សារទុកនៅប៉ុស្ត៍នគបាលរដ្ឋបាល ឃុំអូរគ្រៀង ដើម្បីទុកអោយម្ចាស់ភាគីទាំងសងខាងចូល ទៅដោះស្រាយនៅពេលក្រោយ  ។ ដោយ ម៉េង គាង