ដីព្រៃលិចទឹករាប់រយហិកតាក្នុងតំបន់ពីរនិងតំបន់បីក្នុងស្រុកមោងឬស្សីនិងសង្កែកំពុងត្រូវបានប្រើគ្រឿងចក្រទន្ទ្រានថ្មីយកធ្វើកម្មសិទ្ធិ

0

ខេត្តបាត់ដំបង៖ខណះរដូវប្រាំងចូលមកដល់ដីព្រៃលិចទឹករាប់រយហិកតាដែលជាជម្រកសត្វត្រីនៅក្នុងតំបន់២ និងតំបន់បីនៃស្រុកសង្កែនិងស្រុកមោងឬស្សីកំពុងបានរានថ្មីដោយប្រេីគ្រឿងចក្រទន្ទ្រានយកធ្វើកម្មសិទ្ធិយ៉ាងអាណាធិបតេយ្យដោយមិនមានអាជ្ញាធរនិងមន្ត្រីជំនាញចុះទប់ស្កាត់ឬបង្ក្រាបឡើយ។
ការរានថ្មីនៃព្រៃលិចទឹកក្នុងតំបន់ពីមាននៅចំណុចអណ្តូងតាឃុន ស្ថិតក្នុងភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ។ចំណែកការប្រើគ្រឿងចក្រដូចគ្នាទន្រ្ទាន់យកធ្វើកម្មសិទ្ធនៅតំបន់បឺស្ថិតនៅចំនុចកោះអ្នកតាប្រមាណជា១៥០ហិកតាស្ថិតនៅភូមិដូនទ្រីឃុំជ្រៃស្រុកមោងឬស្សីខេត្តបាត់ដំបងមានឈ្មោះ ម៉ៅ ព្រែក រស់នៅភូមិដូនទ្រីប្រើត្រាក់ទ័របីគ្រឿងធ្វើសកម្មភាព ឈុះឆាយជារៀងរាល់ថ្ងៃ។
ប្រភពព័ត៍មានបានអោយដឹងទៀតថាអ្នកដែលអាចដាក់គ្រឿងចក្រឈុះឆាយទន្រ្ទាន់យកធ្វើស្រែចំការបានសុទ្ធជាអ្នកមានលុយនិងមានអំណាចក្នុងមូលដ្ឋានឃុំត្រូវរូវជាមួយអាជ្ញាធរនិងមន្រ្តីជលផលទើបអាចធ្វើបានបើមិនដូចនោះទេនិងត្រូវគេចាប់ជាមិនខាន់។តែបើត្រូវរូវគ្នាហើយសមត្ថកិច្ចធ្វើមិនដឹងមិនឰនិងផ្តល់ព័ត៍មានជាមុនពេលដែលអាជ្ញាធរឬសមត្ថកិច្ចចុះទៅបង្រ្កាបបានត្រឹមតែមើលដីនិងព្រៃដែលដួលរំលំរួច។

ប្រជាពលរដ្ឋម្ចាស់ដាក់គ្រឿងចក្រ(ត្រាក់ទ័រ)ឈូសឆាយនៅចំណុចតំបន់ពីរស្រុកសង្កែបានអោយអ្នកសារព័ត៍មានដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះថា៖ដីព្រៃលិចទឹកនៅតំបន់២នេះត្រូវបានខាងអាជ្ញាធរអនុញ្ញាតអោយពួកគាត់ធ្វើអាស្រ័យផល តែមិនអនុញ្ញាតអោយជ្រុលទៅដល់តំបន់០៣នោះទេ ហើយនៅតំបន់២នេះមិនត្រឹមតែពលរដ្ឋទន្ទ្រានយកនោះទេ ក្នុងនោះក៏មានសមត្ថកិច្ច និងមន្ត្រីរាជការផងដែរ។
លោក ឡុំ សោម អភិបាលស្រុកសង្កែបានប្រាប់អោយដឹងនៅរសៀលថ្ងៃនេះដែរថា ដីនៅតំបន់០២គ្មានពីណាមានសិទ្ធិចេញស្អីអោយនោះទេ វាសំខាន់មុនសេចក្ដីនែនាំលេខ០១របស់រាជរដ្ឋាភិបាលគឺតំបន់ដែលធ្វើពីមុនមក យើងធ្លាប់អាស្រ័យផលគឺអាស្រ័យផលតែដីស្រលះមុនច្បាប់កំណត់ ប៉ុន្តែបើមានការ រុករានថ្មីគឺវាខុសច្បាប់ហើយ ដោយច្បាប់ ហាមពីពេលដែលចាប់បោះបង្គោលសម្គាល់ជាតំបន់៣តំបន់២មកម្ល៉េះ តែដោយសារមូលដ្ឋាននិងមន្ត្រីជំនាញ គ្រប់គ្រងអត់ជុំ។
លោកបន្តថា៖អ្វីដែលបងប្អូនធ្លាប់អាស្រ័យផលមានដីស្រលះមុនច្បាប់កំណត់គឺវាមិនស្អីនោះទេ តែបើសិនមានទន្ទ្រានថ្មី មន្ត្រីជំនាញក៏ដូចជាសមត្ថកិច្ចនិងមានវិធានការ រឿងនេះលោកមិនក្តាប់បានដោយសារមន្ត្រីជំនាញនៅមូលដ្ឋានខាងឃុំមិនរាយការណ៍ ហើយមួយវិញទៀតខាងអភិបាលរងទទួលបន្ទុកលោកបានអោយដើរឆ្វែលមើលជាមួយខាងជលផល តែជាក់ស្តែងថ្ងៃនេះលឺសូរថាមានចុះទៅ ម្ចាស់ក៏បើកអាត្រាក់ទ័ររត់បាត់ទៅ។
ដោយឡែកដីព្រៃលិចទឹកក្នុងតំបន់បីស្រុកមោងឬស្សីនៃចំនុចខាងលើត្រូវបានអាជ្ញាធរស្រុកនិងមន្រ្តីជលផលចុះទៅពិនិត្យតាមការអោយដឹងពីលោកលេងសុវណ្ណារ៉ា ផ្នែករដ្ឋបាលជលផល។ដោយការចុះនេះតាមការវញ្ជារបស់ឯកឧត្តមអភិបាលខេត្តបាត់ដំបង។
សូមបញ្ជក់ផងដែលថាឯកឧត្តម ងួនរតនះអភិបាលខេត្តបាត់ដំបងក្នុងកិច្ចប្រជុំគណបញ្ជាការឯកភាពខេត្តកន្លងមកឯកឧត្តមបានប្រកាសអោយអោយអាជ្ញាធរស្រុកកហរុងដែលជាប់និងបឹងទន្លេសាទទប់ស្កាត់អោយបានការរានដីព្រៃលិចទឹកអោយបាននៅរដូវប្រាំងតែអ្វីដែលឯកឧត្តមដាក់ទៅអាជ្ញាធរស្រុកហាក់ទុកចោលមិនអនុវត្ត។ចេស្