កំពង់ធំ៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃពុធ ០៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៧ៈ៣០នាទី លើកណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៧៩-១៨០ ស្ថិតនៅភូមិរមាំងងាប់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង រថយន្ត បុកជាមួយម៉ូតូបើកបត់ឆ្វេង ក្នុងទឹសដៅស្របគ្នា(ពីកើតទៅលិច) បណ្តាលឲ្យស្លាប់០១នាក់(ស្រី) ខូចខាតរថយន្ត០១គ្រឿង ម៉ូតូ០១គ្រឿង ៖
រថយន្តម៉ាកLexus Rx400h ពណ៌ទឹកមាស ផ្លាកលេខភ្នំពេញ2AI.4419 អ្នកបើកបរឈ្មោះ ណន់.ចំរើន ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ(គេចខ្លួន)។
ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1N.0138 អ្នកបើកបរឈ្មោះ ឡាយ.ស្រីលក្ខណ៍ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកបង្គន់អនាម័យស្នាក់នៅភូមិបល្ល័ង្កកើត សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(ពាក់មួកសុវត្ថិភាព)។ តាមសមត្ថកិច្ចនិយាយថាមូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបររថយន្តមានល្បឿនលឿន។
វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកំពង់ស្វាយ។សពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។





































