រថយន្តធុនយក្សជាច្រើនគ្រឿងដឹកអេតចាយឆ្លងដែនទៅវៀតណាមកំពុងបំផ្លាញផ្លូវនៅស្រុកស្វាយជ្រំ

0

(ស្វាយរៀង)៖ប្រជាពលរដ្ឋស្រុកស្វាយជ្រំកំពុងព្រួយបារម្មណ៍អំពីការខូចស្រុតផ្លូវដោយសារមានរថយន្តធុនយក្សយីឌុបវ៉េអងដឹកអេតចាយជាច្រើនគ្រឿងកំពុងធ្វើចរាចរណ៍ដឹកអេតចាយឆ្លងកាត់ពីផ្លូវជាតិលេខ១ក្នុងស្រុកស្វាយជ្រំកាត់តាមឃុំចំនួន០៣គឺឃុំតាសួស,ឃុំក្រួសនិងឃុំចំបក់ឆ្ពោះ

ទៅច្រករបៀងព្រំដែនតានូស្ថិតនៅភូមិតានូឃុំចំបក់ស្រុកស្វាយជ្រំបង្កឲ្យខូចខាតផ្លូវក្រហេងក្រហូងពិបាកធ្វើដំណើរខណៈអាជ្ញាធរទើបតែជួសជុលមិនទាន់រួចរាល់នៅឡើយក្រុមឈ្មួញបន្តដឹកបំផ្លាញទៀត។បើតាមប្រជាពលរដ្ឋនៅមូលដ្ឋានឃុំក្រួសបានឲ្យដឹងថាផ្លូវក្រួសក្រហមប្រវែង១៧គីឡូម៉ែត្រចុះពីផ្លូវជាតិលេខ១ឆ្ពោះទៅច្រករបៀងព្រំដែនតានូកំពង់ប្រឈមនូវការបាក់ស្រុតខូចបើអាជ្ញាធរគ្មានវិធានការទប់ស្កាត់ទេនោះ។ហើយការជួសជុលរបស់អាជ្ញាធរមិនទាន់បានរួចរាល់ផងក្រុមឈ្មួញបានឃុុបឃិតជាមួយសមត្ថកិច្ចនគបាលវរៈការពារព្រំដែនឈជើងនៅច្រករបៀងតានូនិងមន្ត្រីខឹលខូចមួយចំនួនបើកដៃឲ្យឈ្មួញប្រើប្រាស់រថយន្តធុនយក្សដឹកអេតចាយបំផ្លាញផ្លូវបន្តទៀតដូច្នេះសូមអំពាវនាវលោកអភិបាលខេត្តមេត្តាជួយអន្តរាគមន៍ផង។

សូមបញ្ជាក់ផងដែរកន្លងមកក្រុមឈ្មួញបានប្រើប្រាស់រថយន្តធុនយក្សយីឌុបនិងរថយន្តវ៉េអងដឹកអេតចាយចាប់ពី៣០តោនទៅ៥០តោនបានបំផ្លាញផ្លូវក្រាលក្រួសក្រហមចំនួន២ខ្សែប្រវែង១៧គីឡូម៉ែត្រក្លាយជារណ្តៅថ្លុកក្របី ពិបាកធ្វើដំណើរយ៉ាងខ្លាំងហើយប្រជាពលរដ្ឋបានសុំឲ្យអ្នកសាព័ត៌មានចុះផ្សាយដឹងដំណឹងដល់លោកអភិបាលខេត្តស្វាយរៀងក្នុងការដាក់បញ្ជាឲ្យសមត្ថកិច្ចចុះបង្ក្រាបនិងបានឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបើកការជួសជុលផ្លូវឡើងវិញដើម្បីឲ្យប្រជាពលរដ្ឋនិងសិស្សានុសិស្សធ្វើដំណើរបានស្រួល។