កំពង់ធំ៖ម៉ូតូបុកនិងម៉ូតូហេតុការណ៍នេះបានកើតឡើងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៦ៈ៤៥នាទី ស្ថិតនៅលើកណាត់ផ្លូវជាតិលេខ264A នៅភូមិស្រះបន្ទាយ ឃុំច្រនាង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង ម៉ូតូ បុកម៉ូតូបើកបរឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់០១នាក់(ប្រុស) និងរបួសស្រាល០១នាក់(ប្រុស) ខូចខាតម៉ូតូ០២គ្រឿង ៖
ម៉ូតូម៉ាកហុងដាគុប ពណ៌ខៀវ ផ្លាកលេខភ្នំពេញ1CE.2784 អ្នកបើកបរឈ្មោះ នង.ពៅ ភេទប្រុសអាយុ៦៥ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ(ស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកចំការលើ ខេត្តកំពង់ចាម)(មិនពាក់មួកសុវត្ថិភាព)។
ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1G.5256 អ្នកបើកបរឈ្មោះ កយ.សុធា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ(របួសស្រាល)(មិនពាក់មួកសុវត្ថិភាព)(នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍)។ 
មូលហេតុបឋមបង្កឡើងដោយអ្នកបើកបរម៉ូតូហុងដាគុប បើកបរឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបរម៉ូតូហុងដាឌ្រីមមានល្បឿនលឿន។
វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។ សពប្រគល់ជូនក្រុមគ្រួសារ។




































