លោក អ៊ួង សុផាត កំពង់ធំ= បុរសម្នាក់ចងករសំលាប់ខ្លួនដោយខឹងនិងប្រពន្ធស្ដីបន្ទោស ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 6 និង 30 នាទី ថ្ងៃពុធ 3រោចខែបុស្សឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ 2562 ត្រូវនិងថ្ងៃទី 23 ខែមករាឆ្នាំ 2019 នៅចំណុច ព្រៃអ្នកតាអារក្សជ័យ ភូមិថ្មីឃុំទីពោស្រុកសន្ទុកខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ជា រី ភេទប្រុសអាយុ 24 ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ នៅភូមិថ្មីឃុំទីពោស្រុកសន្ទុកខេត្តកំពង់ធំ។
តាមការបំភ្លឺរបស់ឈ្មោះផន រីន ភេទស្រីអាយុ 49 ឆ្នាំត្រូវជាប្រពន្ធ បានរៀបរាប់ថាកាលពីថ្ងៃទី 19 ខែមករាឆ្នាំ 2019 ខ្លួនបានស្ដីបន្ទោសប្ដីថាជិះម៉ូតូរបស់គេទៅហូបការឲ្យដួលខូចកំពុងតែគ្មានលុយផង បានលុយឯណាធ្វើម៉ូតូសងគេ ក្រោយស្ដីបន្ទោសឈ្មោះ ជា រី ជាប្តីបានសុំកាតគ្រីម៉ូតូពីប្រពន្ធយកទៅបញ្ចាំដើម្បីធ្វើម៉ូតូសងគេ តាំងពីថ្ងៃនោះបាត់ប្ដីបាន 1ថ្ងៃខ្លួនក៏ដើររកម្នាក់ឯងតាម
ព្រៃរបោះក្បែរភូមិ តែមិនឃើញលុះដល់ព្រឹកថ្ងៃទី 23 ខែមករាឆ្នាំ 2019 ខ្លួនបានដើររកតាមព្រៃរបោះខាងជើងភូមិចម្ងាយប្រមាណ 400 ម៉ែត្រ ចំណុចព្រៃអ្នកតាអារក្សជ័យ ក៏បានជួបនឹងឈ្មោះកែវ នី ភេទស្រីអាយុ 50 ឆ្នាំនិងឈ្មោះបែន ងិន ភេទស្រីអាយុ 53 ឆ្នាំជាអ្នកភូមិជាមួយគ្នា ពួកគាត់កំពុងតែដើររកក្របី ក៏បានប្រទះឃើញសាកសព ហើយក៏បានប្រាប់ខ្លួន ឲ្យមើលទាំងអស់គ្នាពេលនោះ ឃើញសាកសពជាប្តីរបស់ខ្លួន បានចងក នៅលើដើមពពេលសំយ៉ុងជើងផុតដីប្រមាណជាកន្លះម៉ែត្រ ក៏នាំគ្នាស្រាយយកសាកសពដាក់ផ្ទាល់នឹងដី ហើយក៏បាននាំគ្នាសែងមកភូមិវិញអ្នកភូមិបានដឹងនាំគ្នាផ្អើលឆោឡោទៅមើល។
. ក្រោយមកបានដឹងព័ត៌មានដល់មន្រ្ដីជំនាញចុះមក ពិនិត្យដោយ សហការជាមួយប៉ុស្តិ៍រដ្ឋបាល និងរដ្ឋអំណាចភូមិឃុំ ដើម្បីធ្វើការពិនិត្យទីកន្លែងកើតហេតុនិងសាកសពឃើញ នៅលើ ក មានស្នាមទ្រុត ពណ៌ក្រម៉ៅ ទុំហ៊ុ1ស,មព័ទ្ធផ្នែកខាងមុខ ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ទើប សន្និដ្ឋានថាសាកសព ឈ្មោះជា រី ពិតជាបានធ្វើអត្តឃាតចងក ខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងអំពើឃាតកម្មឡើយ។. ក្រោយពិនិត្យចប់ យើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕




































