ខេត្តឧត្ដរមានជ័យៈ លោកឈុន សុភមង្គល ប្រធានសាខាគយនិងរដ្ឋាករ ខេត្តឧត្ដរមានជ័យថ្មី ដែលទើបប្រកាស់ចូលកាន់តំណែង នៅរសៀលថ្ងៃទី២២ខែមករាឆ្នាំ២០១៩ នេះ នៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ ។
ក្រោមអធិបតីភាពឯកឧត្ដម ប៉ែន កុសល្យ អភិបាលនៃគណះអភិបាលខេត្តឧត្ដរមានជ័យ និងមានការចូលរួមពីសំណាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកំលាំងទាំងបីប្រភេទ អាជ្ញាធរក្រុងស្រុកទាំងប្រាំ និងមន្ទីពាក់ ជុំវិញខេត្ត។
នៅក្នុង កម្មវិធីប្រកាស់ផ្ទេចូលកាន់មុខតំណែងថ្មី ជាប្រធានសាខាគយនិងរដ្ឋាករ ប្រចាំខេត្តឧត្ដរមានជ័យ លោកឈុន សុខមង្គល ប្រធាសាខា បានសច្ចាយ៉ាងមឺងម៉ាត់ នៅចំពោះមុខថ្នាក់ដឹកនាំខេត្ត និងស្ថាបន័ពាក់ពន្ធ័ជុំវិញខេត្តរាប់រយនាក់ ថាលោក និងអនុវត្តទៅតាមនូវ បាវចនា២ និងអភិក្រម៥ ដែលជាយុទ្ធសាស្រ្ដឈ្នះៗ គោលនយោបាយដ៍ខ្ពង់ខ្ពស់ របស់ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោហ៊ុន។
នេះអាចបញ្ជាក់បានថានៅខេត្តឧត្ដរមានជ័យ លែងមានអំពើពុករលួយ ផ្នែកស្ថាបន័គយដូចពីមុនទៀតហើយ ។មហាជនខេត្ដឧត្ដរមានជ័យនិង រងចាំមើលថា ការឡើងផ្ដេជ្ញាចិត្តរបស់ លោកឈុន សុភមង្គល មេគយខេត្តឧត្ដរមានជ័យថ្មីរូបនេះអនុវត្ដតាមសំដីរបស់ខ្លួនដែរឺទេ។
សង្ឃឹមថាលោក ឈុន សុភមង្គល និងមិនធ្វើអោយអាជីវករនិងប្រជាពលរដ្ឋ ដែលរកស៊ីទទួលទានបន្តិចបន្តួច នៅតាមបន្ទាត់ព្រំដែន ទឹកភ្នែកឡើយ។
ហើយមេឈ្មួញធំៗដែលនាំទំនិញគេចពន្ធតាមច្រកទ្វាអន្តរជាតិអូស្មាច់តាមរថយន្ដយីឌុបពី៤០ទៅ៥០តោនក្នុងមួយរថយន្ដ ដែលបង្ករអោយខូចផ្លូវជាតិមួយខ្សែ ស្ទើរទាំស្រុង ចាប់ពីច្រកទ្វា អន្តរជាតិទ្វេភាគី កម្ពុជាថៃ ពីអូស្មាច់ទៅស្រុកអន្លង់វែងក្នុងមួយយប់ៗរាប់សិបគ្រឿនោះមានសមត្ថភាព លុបបំបាត់បានដែរឺទេ?៕ប៉ែន នួន



































