អភិបាល​ខេត្ត​កំពង់ចាម​ ជួយសង្គ្រោះស្ត្រីសម្រាលកូន ម្នាក់ បានទាន់ពេលវេលា

0

កំពង់ចាម​:​ ឯកឧត្ដម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ បានជួយស្ត្រីសម្រាលកូន ម្នាក់ បានទាន់ពេលវេលា​ បន្ទាប់ពីស្ត្រីរូបនេះខ្វះមធ្យោបាយធ្វើដំណើរទៅកាន់មន្ទីរពេទ្យ។
ការជួយសង្គ្រោះនេះបាន​ធ្វើ​ឡើង​ នៅវេលាម៉ោង២​ រសៀល​ ថ្ងៃទី២៣ខែមករា ឆ្នាំ២០១៩ បន្ទាប់ពីវិទ្យុក្នុងស្រុកមួយបានប្រកាស ថាគ្មានរថយន្តដឹកស្ត្រីសម្រាលកូន ខាង​លើ​ ដែលរស់នៅក្នុងភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលមានព្រំប្រទល់ជាប់នឹងស្រុកបាធាយ ខេត្តកំពង់ចាម ។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យរថយន្ដមន្ទីរពេទ្យបង្អែកស្រុកបាធាយ ចុះទៅដេីម្បីសង្គ្រោះឲ្យទាន់ពេលវេលា ដោយមិនបង្កគ្រោះ​ថ្នាក់​ដល់ម្តាយឬទារកឡេីយ។
ស្ត្រី ដែលសម្រាលកូនមានឈ្មោះ សុក គិមី អាយុ២៥ឆ្នាំ បច្ចុប្បន្នកំពុងសម្រាក​នៅមន្ទីរពេទ្យខេត្ត កំពង់ចាម ដោយសុវត្ថិភាព ដោយ​ក្រុមគ្រូពេទ្យយកចិត្តទុកដាក់បំផុតផងដែរ៕