ឧត្តរមានជ័យ៖ កម្លាំងត្រួតពិនិត្យចរាចរណ៍នៅចំនុចភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានចាប់ឃាត់ខ្លួនមុខសញ្ញារចោលួចកាច់សោរម៉ូតូចំនួន២នាក់កាលពីវេលាម៉ោង១០និង ៥០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ។
តាមប្រភពពីមន្ត្រីនគរបាលសណ្ដាប់ធ្នាប់ចរាចរណ៍ បានអោយដឹងថា ជនសង្ស័យជាមុខសញ្ញារលួចកាច់សោម៉ូតូ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យទាំងពីបានធ្វើសកម្មភាព លួចកាច់សោម៉ូតូបាន០១គ្រឿង ម៉ាកwave rsx សេ ១១០ ពណ៌ខ្មៅក្រហម ជារបស់ក្រុមកម្មករសំណង់ធ្វើកាជាមួយគ្នា ។
ជនសង្ស័យទី១ឈ្មោះ ហូង មករា (ហៅអាម៉ី) ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិតាវ៉ូង ឃុំ ពន្លៃ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ និងទី២ ឈ្មោះ សេង ឆាយណា ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅ ភូមិ ចំការចេក សង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យថា ខ្លួនពិតជាបានកាច់សោរម៉ូតូ របស់កម្មករសំណង់ជាមួយគ្នាពិតប្រាកដម៉ែន ក្នុងនោះ សមត្ថកិច្ចក៍បានធ្វើការឆែកឆេរលើខ្លួនរបស់ជនសង្ស័យនិងកាបូប រកឃើញសោរអក្សរតេ រួមនិងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌនៃស្នងកានគរបាលខេត្តដើម្បីចាត់ការបន្តរ៕





































