ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រែងត្រយឹង​ចំនួន៨គ្រូសារឲ្យ​លោក វ៉ី សំណាង អភិបាល ខេត្ត ជួយ​អន្តរាគមន៍​

0

ខេត្ត​កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​៨​គ្រួសារ រស់នៅ​ភូមិ​ដើម​ផ្ដៀក ឃុំ ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កំពុង​ស្រក់​ទឹកភ្នែក​លើក ដៃ​សំពះ​ទៅ​ដល់​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​ជួយ​អន្តរាគមន៍ ដី​របស់​ពួកគាត់​ផង ពី​ព្រោះ​ដី​របស់ គាត់​កាន់កាប់​តាំង ពី​ឆ្នាំ​១៩៩៧ និង​មាន​ឯកសារ លិខិត​កាន់កាប់​ដី ធ្លី​២០០៨ ឥលូវ មាន​អ្នក​មាន​លុយ ដែល​ប្រើ​អំណាច​ទន្ទ្រាន​ដីធ្លី ប្រជាពលរដ្ឋ អោយ​ប្រជាពលរដ្ឋ រងគ្រោះ បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង ពីព្រោះ​ពួកគាត់ កាន់កាប់​ដីធ្លី យូរណាស់​មកហើយ​បែរជា​ត្រូវ ប្រើ​អំណាច​កាន់កាប់​ដី​យ៉ាង​កំរោល​។

ប្រជាពលបានបញ្ចេញប្រតិកម្មលាំងៗ ទៅ​លើ​អាជ្ញាធរ​ឃុំ​ត្រែង ត្រ​យឹង ថា ប្រហែលជា​ត្រូវ​ថ្នាំ​សណ្ដំ​ហើយ​មើលទៅ បានជា​បណ្តែតបណ្ដោយ​អោយ​មាន​ជនខិលខូច ធ្វើ​អ្វី គ្មាន​ញញើត​អ្វី​ទាំងអស់ ។​

​ប្រជាពលរដ្ឋ ក៏​បាន​សំណូមពរ ទៅ​ដល់​លោក​វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ជួយ​ដល់​ពួកគាត់​ផង ពីព្រោះ​​ពួកគាត់​គ្មាន​មុខរបរ​អ្វី ក្រៅពី​ដាំ ដំឡូង ដាំ​ល្ពៅ បើ​គ្មាន​ដី​អោយ​គាត់​រស់​យ៉ាង​ណា ៕