កំពង់ធំ ៖ ស្រ្ដីម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់ កាលពីវេលាម៉ោងប្រហែល ១៩:០០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចវាលស្រែក្រោយផ្ទះជនរងគ្រោះប្រហែល ២០០ម៉ែត្រ ស្ថិតនៅភូមិសណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ សង្ស័យជាករណីឃាតកម្ម(ចាក់សម្លាប់) ដោយសានៅលើរាង្គកាយជនរងគ្រោះមានស្នាមរងរបួសមុខកាំបិតចំនួន៩កន្លែង ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ មឹស ធាន់ ភេទស្រី អាយុ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិសណ្តាន់ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ករណីនេះ ត្រូវបានកម្លាំងអាវុធហត្ថស្រុកកំពុង់សហការណ៍និងកម្លាំងនគរបាលស្រុកដើម្បីស្រាវជ្រាវរកមុខសញ្ញបន្តរ រហូតមកដល់និងម៉ោងនេះសមត្ថកិច្ចពុំទាន់កំណត់មុខសញ្ញាបាននៅឡើយ និងមិនទាន់ដឹងពីមូលហេតុអ្វីពិតប្រាកដនៅឡើយទេ៕





































