សង្កាត់រដ្ឋបាលជលផលអន្លង់សំណរនិងមន្រ្តីបរិស្ថានស្នាក់ការទំនប់សួងគ្មានប្រសិទ្ធភាព ការទប់ស្កាត់ប្រជាពលរដ្ឋព្រោះស្រូវប្រាំង នៅក្នុងតំបន់ហាមឃាត់

0

សៀមរាប៖ ដោយសារតែភាពអសកម្មឬពុករលួយ និងពួកបក្សនិយមរបស់សង្កាត់រដ្ឋបាល ជលផលអន្លង់សំណរ និងមន្រ្តីបរិស្ថានស្នាក់ការទំនប់សួង ធ្វើអោយព្រៃលិចទឹកជាជំរកពងកូនរបស់មច្ឆាជាតិ និងជីវៈចំរុះ នៅក្នុងស្រុកជីក្រែងត្រូវបានជនល្មើសឈួសឆាយនៅតំបន់ហាមឃាត់ស្ទើរតែអស់ទាំងស្រុងទៅហើយ ។ ពេលនេះ គឺជារដូវព្រោះស្រូវប្រាំង គេសង្កេតឃើញនិងមន្រ្តីបរិស្ថាន ចុះទៅធ្វើការទប់ស្កាត់ជាញឹកញាប់។ ពេលខ្លះមានទាំងកម្លាំង គណៈមេបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក លី ប៊ុនជន មន្រ្តីវិស័យអន្តរកាលសាលាស្រុកជីក្រែង ទទួលបន្ទុកបឹងទន្លេសាបក្នុងស្រុកជីក្រែង តំណាងអោយលោក ពៅ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកជីក្រែងចុះទៅទប់ស្កាត់ ។ ប្រជាពលរដ្ឋថា ពេលខ្លះគេឃើញកម្លាំងគណៈមេបញ្ជាការឯកភាពស្រុកដកហូតបានស្រូវពូជ ជីបាចស្រូវ និងម៉ាស៊ីនបូមទឹក ។ល។ ប៉ុន្តែមិនយូប៉ុន្មានគេឃើញម្ចាស់ស្រែ យកសម្ភារៈដែលត្រូវបានដកហូតមកវិញ និងធ្វើការបង្ករបង្កើនផលធម្មតា ប្រជាពលរដ្ឋ ប្រាប់អ្នកសារពត៌មានថាអ្នកដែលបានឈូសឆាយព្រៃលិចទឹក នៅតំបន់ហាមឃាតិ ឆ្ងាយជាងគេបង្អស់ ហើយបាននឹងកំពុងព្រោះស្រូវក្រោយគេបង្អស់ឈ្មោះ ប្រាក់ លាង (លាងកំប៉ិត) បច្ចុប្បន្នរស់នៅភូមិអន្លង់ត្នោត ឃុំជីក្រែង ស្រុកជីក្រែង ។ លាង កំប៉ិត បានឈួសឆាយព្រៃលិចទឹករហូតទៅដល់ចំណុចព្រៃស្ទឹងកំបុតដែលេជាកន្លែងចុងគេបង្អស់ក្នុងចំណោមព្រៃលិចទឹកដែលគេហាមឃាត់។ ប្រជាពលរដ្ឋនិយាយដោយក្តីព្រួយបារម្ភថា ពួកគាត់កំពុងជួបប្រទះអាហានិភ័យពីរដែលកំពុងប្រឈមព្រៃលិចទឹកត្រូវបានជនល្មើស ឈួសឆាយយ៉ាងអនាធិបតីយគ្មានការទប់ស្កាត់ពីអាជ្ញាធរមូលដ្ឋាន និងមន្រ្តីមានសម្ថកិច្ច។
ត្រពាំងបឹងបួរ និងព្រែកធម្មជាតិនានា ត្រូវបានគេជីកហ៊ុព័ទ្ធ ធ្វើជាអាងស្តុកទឹកសំរាប់ស្រោចស្រប់ស្រូវប្រាំង និងធ្វើការហាមឃាត់ ពួកគាត់មិនអោយនេសាទត្រី។ ជាក់ស្តែងប្រជាពលរដ្ឋដែលនេសាទនៅត្រង់ចំណុច ព្រែកស្ទឹងកំបុតនិយាយថា កាលពីឆ្នាំមុន មុនលោកលាងកំប៉ិត គាត់បូមទឹកព្រែកមួយនេះរហូតដល់រីងអស់ ចាប់ត្រីធ្វើអោយពួកគាត់គ្មានកន្លែងនេសាទ។ ចុះទម្រាំឆ្នាំនេះ លោក លាង កំប៉ិត ពង្រីកដីស្រែកាន់តែធំ តើពួកគាត់អាចធ្វើការនេសាទព្រែកធម្មជាតិមួយនេះ រយៈពេលយូដូចឆ្នាំមុនៗយ៉ាងម៉េចទៅ? ពាក់ព័ន្ធនឹងការព្រោះស្រែប្រាំង បានយ៉ាងរលួនមានប្រភពពត៌មានពីប្រជាពលរដ្ឋ ននិងម្ចាស់ស្រែខ្លះ សុំមិនបញ្ចេញឈ្មោះ ប្រាប់អ្នកសារពត៌មានថា ៖ ម្ចាស់ស្រែអោយលុយកាក់ ទៅសង្កាត់រដ្ឋបាលជលផល ពី ៣០០ដុល្លា ទៅ១០០០ដុល្លា អាស្រ័យលើ ស្រែតិចឬស្រែច្រើន ឬតាមរយៈការទាក់ទងសាវាកម្ម មុននឹងតាមទាន់សកម្មភាពជាក់ស្តែង។ ក្នុងករណីរដ្ឋបាលជលផលនិងមន្រ្តីបរិស្ថាន ហាមឃាត់និងទប់ស្កាត់ ការព្រោះស្រូវប្រាំងនៅតំបន់ហាមឃាត់ តែម្ចាស់ស្រែព្រោះស្រូវបានយាងរលួន អ្នកសារពត៌មានព្យាយាមទូរស័ព្ទទៅលោក ញឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរដើម្បីបំភ្លឺតែគ្មានការឆ្លើយតប។ រីឯលោក វី លីហ៊ូវ ប្រធានមន្រ្តីបរិស្ថាន ស្នាក់ការទំនប់សួងឆ្លើយដោយមិនដឹងពីតួនាទីនិងកត្តព្វកិច្ចរបស់ខ្លួនគាត់និយាយថា គាត់មិនដឹងទេ ព្រោះរាល់ការចុះទៅបង្រ្កាប់និងទប់ស្កាត់ គឺមន្រ្តីសាលាស្រុកជាអ្នកដឹកនាំកម្លាំងចុះទៅបង្ក្រាប។ ចំណែកលោក លី ប៊ុនជន មន្រ្តីវិស័យអន្តរកាលសាលាស្រុកជីក្រែងទទួលបន្ទុកបឹងទន្លេសាប ក្នុងភូមិសាស្រ្តស្រុកជីក្រែង គាត់ថា ទូរស័ព្ទខ្សោយសេវានិយាយស្តាប់គ្នាមិនបាន ក៏ផ្តាច់ទូរស័ព្ទទៅ ។
ជាចុងក្រោយ ប្រជាពលរដ្ឋសំណូមពរ អោយលោក ព្រិន សាវិន នាយខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប មេត្តាចុះត្រួតពិនិត្យបទល្មើសនៅក្នុងភូមិសាស្រ្តរបស់ខ្លួនអោយបានញឹកញាប់ ប្រសើរជាងចាំទទួលតែរបាយការណ៍ក្នុងគោលបំណងនេះប្រជាពលរដ្ឋចង់អោយរដ្ឋបាលជលផលថែរលំនឹងអេកូឡូស៊ីនៅតំបន់ព្រៃលិចទឹកបឹងទន្លេសាប។ ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋកំសំណូមពរដល់លោក យុន រ៉ាវុធ ប្រធានការិយាល័យបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាង ប្រធានស្នាក់ការមុនៗ ៕

ដោយ អ៊ុកផ្លុង