ខេត្តកំពង់ធំ÷ អគ្គិភ័យឆាបឆេះរោងបាយនៅម្តុំផ្សារកំពង់ថ្មបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អាជីវករ ; ប្រជាពលរដ្ននិងសមត្ថកិច្ច
ហេតុការណ៍នេះកើតឡើងនៅម៉ោង០២និង០៦នាទី រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៏មានពីសមត្ថកិច្ចបានអោយដឹងថាម្ចាស់រោងបាយ ដែលត្រូវភ្ភ្លើងឆេះនោះ ឈ្មោះ ហមវិរៈ ហៅ ប៉ោ ភេទប្រុស អាយុ៦៨ឆ្នាំ ជាអតីតៈមេព្រៃចូលនិវត្តន៍ និងប្រពន្ធឈ្មោះហួន គឹមយិ ។
សមត្ថកិច្ចបានបន្ដថា អ្នកជួលផ្ទះឈ្មោះ ឃីម ជាអ្នកដុតសំរាម ទើបរាលដាលដល់រោងបាយឆេះរោង ទំហំ៥គុណ៦ម៉ែត្រ ធ្វើពីឈើ ក្រាលក្ដា ប្រកសង្ហសី ម៉ូតូ១គ្រឿង ឈើ១ម៉ែត្រគូបកន្លះ គ្រែប្រអប់៦ ម៉ាស៊ីនភ្លើង១គ្រឿង ។
ឯការឆេះនេះមិនមែនឆេះផ្ទះ ឬ ឆេះផ្សានោះទេគឺឆេះរោងបាយមានដាក់ឈើនៅខាងក្រោយផ្ទះតែមិនមានរាលដល់ផ្ទះពលរដ្ន ក្នុងហេតុការណ៍នេះសមត្ថកិច្ច ចេញអន្តរាគមន៍ប្រើរថយន្ត ពន្លត់ចំនួន២ បានរលត់ទាំងស្រុង ដោយប្រើប្រាស់ទឹកចំនួនអស់២០ម៉ែត្រគូប ស្មើរ ៥ ឡាន កម្លាំងនគរបាល៣២នាក់ និងកម្លាំងកងរាជអាវុធហត្ថ១២នាក់និងប្រជាការពារ១២នាក់៕



































