វិទ្យុទាក់ទង អាយឌី (ID) ស៊េរីថ្មិ ៨០គ្រឿងប្រគល់ជូនដៃកម្លាំងនគរបាល ខេត្តពោធិ៍សាត់ដើម្បីបន្តពង្រឹងផ្នែកសន្តិសុខ

0

ខេត្តពោធិ៍សាត់៖ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ រៀបចំពិធីប្រគល់ និងទទួលវិទ្យុទាក់ទងស៊េរីថ្មីប្រភេទ(ID)ចំនួន ៨០គ្រឿង ជូនដល់លោក ស្នងការរង នាយការិយាល័យជំនាញ អធិការ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីប្រើប្រាស់ និងងាយស្រួលទទួលឲ្យមានប្រសិទ្ធភាព ។

ពិធីខាងលើនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ក្រោមអធិបតីភាពលោក ស្នងការរងទទួលផែនសេនាធិការ ដោយអញ្ជើញចូលរួមលោក ស្នងការរង នាយការិយាល័យជំនាញពាក់ព័ន្ធ អធិការ និងនាយប៉ុស្ដិ៍រដ្ឋបាល ផងដែរ។

លោក វរសេនីយ៍ឯក ម៉ម ឆៃលី នាយការិយាល័យវិទ្យុទាក់ ទង បានលើកឡើងអំពីបច្ចេកទេសក្នុងការប្រើប្រាស និងរបៀបថែទាំ ព្រោះវិទ្យុទាក់ទងប្រភេទ(ID)ស៊េរីថ្មីទំនើប ដើម្បីប្រើប្រាស់ងាយស្រួលមានប្រសិទ្ធភាពចំគោលដៅ។

លោក ឧត្តមសេនីយ៍ត្រី ស្នងការរងនាយសេនាធិការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ តំណាងដ៍ខ្ពង់ខ្ពស់លោក ស្នងការ មានប្រសាសន៍ថា វិទ្យុទាក់ទងថ្មីដែលបានផ្តល់ជូននាពេលនេះ ជាប្រភេទ ID ស៊េរីថ្មីទំនើប ជាផលិតផល និងបច្ចេកវិទ្យារបស់រដ្ឋាភិបាលប្រទេស(ចិន) ដែលថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋានគរបាល បានចំណាយថវិកាជាតិ ទិញយកមកដើម្បីផ្តល់ជូនដល់កងកម្លាំងសមត្ថកិច្ចនគរបាលជាតិប្រើប្រាស់ ក្នុងការទំនាក់ទំនងការងារ កិច្ចសហការ ប្រតិបត្តិការ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ សង្គមជសប្រចាំនៅក្នុងអង្គភាព តាមបណ្តាអធិការដ្ឋាន នគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល។ វិទ្យុទាក់ទងថ្មីទំនើប(ID)នេះ សូមទទួលយកទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវស្របតាមវិជ្ជាជីវៈ ជាមន្ត្រីនគរបាលជាតិ និងប្រើប្រាស់ឲ្យចំគោលដៅ របស់ថ្នាក់ដឹកនាំដែលបានប្រគល់ជូន ត្រូវចេះរក្សាថែទាំពិនិត្យជាប្រចាំ ទៅលើថាមពល និងប្រព័ន្ធដំណើរការរបស់វា ជាពិសេសត្រូវរាយការណ៍ជូនប្រធានអង្គភាពឬមកកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់រាល់ការបាត់ ឬខូច។ ដោយលោកចេងពុំ