ជនជាតិចិននិងម៉ាឡេស៊ី២នាក់បានរងរបួសធ្ងន់ស្រាលបើកបរងងុយដេករ៉េចង្កូតបុកចូលផ្ទះអ្នកភូមិ

0

(ស្វាយរៀង)៖បុរសជនជាតិចិននិងម៉ាឡេស៊ី២នាក់បានរងរបួសធ្ងន់ស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់បន្ទាប់ពីបើករថយន្តLEXUS RX ៣០០ ទំនងងងុយដេករ៉េចង្កូតបុកចូលមុខផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាម្ចាស់ផ្ទះភ័យលោះប្រលឹងចុងសក់ចេញមកមើលនិងរាយការណ៏មកសមត្ថកិច្ចមូលដ្ឋាន។

ហេតុការណ៏នេះបានកើតឡើងកាលថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩  លើផ្លូវជាតិលេខ ០១ ចន្លោះគីឡូម៉ែតលេខ ១២៧និង១២៨ ស្ថិតក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាបុរសដែលរងរបួសមានឈ្មោះតឹង ស៊ូសុីង ភេទ ប្រុស អាយុ ២៨​ មុខរបរ IT (ជនជាតិ ម៉ាឡេសុី) រស់នៅភូមិ មិនស្គាល់ សង្កាត់ បាវិត ក្រុង បាវិត ខេត្ត ស្វាយរៀងនិងអ្នករួមដំណើរមានឈ្មោះ សឹង ហ្វា ភេទ ប្រុស អាយុ ២៩ ឆ្នាំ(ជនជាតិចិន) មុខរបរ IT រស់នៅភូមិសង្កាត់ជាមួយគ្នាខណះរ
ថយន្ដម៉ាក្ស LEXUS RX ៣០០ ពណ៏ ស្ក ពាក់ផ្លាកលេខ ភ្នំពេញ ២AI ៣២៣៧ ខូចខាតយ៉ាងដំណំខណះផ្ទះដែលរថយន្តបុកមិនខូចខាតធ្ងន់នោះទេ។

សមត្ថកិច្ចនគរបាលបន្តថាមុនកើតហេតុមានរថយន្តមានបុរស២នាក់បានជិះរថយន្តមួយគ្រឿងដម៉ាក្ស LEXUS RX ៣០០ ពណ៏ ស្ក ពាក់ផ្លាកលេខ ភ្នំពេញ ២AI ៣២៣៧ ដោយធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ពីលិចទៅកើត ខណះនោះមិនដឹងយ៉ាងម៉េចទំនងអ្នកបើកងងុយដេកក៏ជ្រុលចង្កូតធ្លាក់ផ្លូវបុកចូលផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើការជួយសង្គ្រោះដឹកជនរងគ្រោះទាំង២នាក់មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។សមត្ថកិច្ចនគរបាលបានបញ្ជាក់ថាមូលហេតុដោយសារតែអ្នកបើកបររថយន្ដ LEXUS RX ៣០០ ងងុយដេកទើបបង្កអោយមានករណីនេះកើតឡើង។