ភ្នំពេញតារាចម្រៀង ខេមរៈ ស្រីពៅ ប្អូនតារាចម្រៀង ខេមរៈ សិរីមន្ត បានទទួលមរណភាព ប៉ុន្មានម៉ោងមុននេះ នៅមន្ទីរពេទ្យប្រទេសឥណ្ឌា ហើយសពនឹងត្រៀមបញ្ចូនមកប្រទេសកម្ពុជា ដើម្បីធ្វើបុណ្យនៅពេលខាងមុខនេះ នេះបើយោងតាមក្រុមគ្រួសាររបស់លោកខេមរៈសិរីមន្ត។
ក្រុមគ្រួសាររបស់លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ថា តាមការពិត ខេមរៈ ស្រីពៅ មានជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ យូរណាស់មកហើយ ប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោលគឺទើបតែរយៈពេល២ខែនេះនាងមានអាការៈធ្ងន់ធ្ងរទើបក្រុមគ្រួសារសម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតរបស់នាងបានឡើយ។
ពេលនេះសពរបស់តារាចម្រៀងខេមរៈ ស្រីពៅ កំពុងតែរៀបចំដឹកមកធ្វើបុណ្យតាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួនប៉ុន្តែនៅមិនទាន់ដឹងថានឹងមកដល់នៅពេលណានោះទេ។