លឿនជ្រុលចង្កូតបុកដៃស្ពានខ្លួនឯងសំណាងល្អមិនបណ្តាលឲ្យមនុស្សរងរបួស

0

ខេត្តរតនគីរី៖ រថយន្តបាឡែនមួយគ្រឿងបើកបរលឿនបានជ្រុលចង្កូតទៅបុកបង្គាន់ដៃស្ពានរងការខូចខាតផ្នែកខាងមុខមិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ឡើយករណីបង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯងបានកើតឡើង កាលពី​វេលា​ម៉ោង ៧និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងទៅ តាមផ្លូវជាតិលេខ៧៨A ត្រង់ចំណុចស្ពានដែកមួយកន្លែង ស្ថិតក្នុងភូិថារងជង ឃុំអូរជុំ ស្រុកអូរជុំ។

មន្ត្រីនគរបាលស្រុកអូរជុំបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបាឡែនបើកបរក្នុងទិសដៅពីត្បូងទៅជើងមកដល់ស្ពានទៅស្រុកវើនសៃរថយន្តមួយគ្រឿងនេះក៏បានបើកគេចពីគោយន្តកែច្នៃជ្រុលចង្កូតទៅបុកចំពាក់កណ្តាលដៃស្ពានបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ។

​មន្ត្រីនគបាលបន្តថា រថយន្ត​មួយគ្រឿងម៉ាក​កាមរីបាឡែ​ន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ ២Y-០៣៣២ នៅក្នុងរថយន្តមានគ្នាចំនួន២នាក់រួមទាំងអ្នកបើកបររថយន្តមិនត្រូវបានស្គាល់អត្តសញាតិឡើយ។

​បច្ចុប្បន្ន រថយន្ត ត្រូវ​បានម្ចាស់​សន្តោងយកទៅជួសជុលនៅការរ៉ាស់ដោយខ្លួនឯងមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាននោះទេ។
ដោយឡែកម្ចាស់រថយន្តបង្កធ្វើឲ្យរងការប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់រដ្ឋខាងលើមិនត្រូវបានដឹងថា តើសមត្ថកិច្ចទៀមទារសំណងប៉ុន្មាននោះឡើយ៕ យក្ខឡោម