មនុស្ស៤នាក់រងរបួសធ្ងន់ ២នាក់របួសស្រាល និងខូចរថយន្ដ២គ្រឿងក្នុងហេតុការ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដបុកនិងរថយន្ដ

0

កំពង់ធំៈគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដបុកនិងរថយន្ដនៅលើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ២០២-២០៣ កាលពីវេលាម៉ោង១៣និង៣០នាទី នៅថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិក្រសាំង(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថារថយន្តម៉ាក Lexus Rx-300 ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ2AQ.7684 បុកនិងរថយន្តធន់ធ្ងន់ ម៉ាកហ៊ីយិនដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3C.3075 ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសធ្ងន់០៤នាក់(ស្រី០១នាក់) និងរបួសស្រាល០១នាក់(ប្រុស) ខូចខាតរថយន្ដ០២គ្រឿង៖
អ្នកបើកបររថយន្តLexus ឈ្មោះ សែ.ពន្លឺ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិគោកឃ្លាំង សង្កាត់គោកឃ្លាំង ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ(របួសស្រាល)(នាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ) អ្នករួមដំណើរចំនួន០២នាក់ = ១- ឈ្មោះ ADAM WOJCIECH ភេទប្រុស អាយុ៥៤ឆ្នាំ(ជនជាតិហូឡង់) (របួសធ្ងន់)(បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ)។ ២-ឈ្មោះAGNIESZKA ភេទស្រី អាយុ៤៦ឆ្នាំ(ជនជាតិហូឡង់)(របួសធ្ងន់)(បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ)។

អ្នកបើកបររថយន្តធុនធ្ងន់ម៉ាកហ៊ីយិនដាយ ឈ្មោះ ឈួន.រតនា មុខរបរអ្នកបើកបររថយន្ត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិពន្លាជ័យ ឃុំបន្ទាងស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ(គ្មានរបួស)។ អ្នករួមដំណើរចំនួន០២នាក់ :
១- ឈ្មោះ កន.ផានិត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចេក ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ(របួសធ្ងន់)។
២- ឈ្មោះ អ៊ាង.វណ្ណនី ភេទប្រុស អាយុ២៩ រស់នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ(របួសធ្ងន់)។

មូលហេតុជាបឋមបង្កឡើងដោយអ្នកបើកបររថយន្តម៉ាក Lexus បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ក្រោយកើតហេតុសមត្ថកិច្ចបញ្ចូនជនរងគ្រោះទៅមន្ទីពេទ្យ និងចុះវាស់វែង ធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយរងចាំដោះស្រាយគ្នាជាក្រោយ៕ប៊ុនរិទ្ធី