កងទ័ពត្រូវទប់ស្កាត់អោយបាន នូវការវិលត្រឡប់ចូលមាតុភូមិពីទណ្ឌិត សម រង្សីដែលបង្ករគ្រោះមហន្តរាយដល់ប្រទេសជាតិនិងប្រជាពលរដ្ឋ

0

បន្ទាយមានជ័យ៖ កងទ័ពត្រូវទប់ស្កាត់អោយបាន នូវការវិលត្រឡប់ចូលមាតុភូមិពីទណ្ឌិត សម រង្សី ដើម្បីបង្ករគ្រោះមហន្តរាយដល់ប្រទេសនិងពលរដ្ឋ ឯកឧត្ដមឧត្ដមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ ថ្លែងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៨ ផ្សព្វផ្សាយផែនការការងារសន្តិសុខឆ្នាំ ២០១៩នៅទីបញ្ជាការតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥ (ភ្នំឆ័ត្រ) នាថ្ងៃសុខ ៥រោជ ខែបុស្សឆ្នាំចរសំរិទ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី ២៥ មករា២០១៩។

លោកវរះសេនីយ៍ឯក ង៉ែត ព្រឿង មេបញ្ជាការតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥ភ្នមឆ័ត្រ និយាយថា៖ អង្គភាពតំបន់អភិវឌ្ឍន៍មាន២ទីតាំង១ ឈរជើងនៅក្នុងភូមិសាស្រ្តភូមិក្ដិមថ្ម ឃុំគោគរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យចំនុចTA646 428 ដែលជាទីតាំងរៀបពិធី។២ ទិសកស់ក្រឡ ឈរជើងភូមិសាស្ត្រភូមិឆាយបល្ល័ង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចំនុច UV123-210។
លោកវរះសេនីយ៍ឯក ង៉ែត ព្រឿង បន្តរាយការណ៍ថា៖អង្គភាពមានផ្ទៃដីសរុប ៣៧៣ហិចតា សម្រាប់ដាំដុះ និងចិញ្ចឹមសត្វ ដែលថ្នាក់លើប្រគល់អោយគ្រប់គ្រងរហូតដល់បច្ចុប្បន្ននេះ។ កម្លាំងអនុវត្តតាមផែនការថ្នាក់លើ យ៉ាងម៉ឺងមាត់ប្រកបដោយករទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ។កម្លាំងមានស្មារតីទទួលខុសត្រូវ នូសភាពការទល់មុខ យកចិត្តទុកដាក់ជាប្រចាំ ។យោធិនមានការយលដឹងច្រើន បន្ទាប់ពីបានហ្វឹកហ្វឺនរៀនសូត្រ ជំរុញអង្គភាពថ្នាក់ក្រោម យកចិត្តទុកដាកដាំដុះបង្កបង្កនផល និងចិញ្ចិមសត្វ។

បទល្មើសព្រំដែន នៅក្នុងភូមិសាស្រ្ត ទទួលខុលត្រូវនៅមានកំរិត ដោយភាគីថៃរារាំង ការបាតតាមខ្សែបន្ទាត់ព្រំដែន។
ចំពោះការងារសង្គម យោធាបានចុះជួយគ្រប់សកម្មភាព និងគ្រោះមហន្តរាយផ្សេងៗ ដូចជា ខ្យល់កន្ត្រាក់ជួយសង់ផ្ទះ ទឹកជំនន់ ជួយដណ្ដើមស្រូវពីទឹកជំនន់ ជូនពលរដ្ឋ។
ឯកឧត្ដមឧត្ដមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ កោតសសើរនិងវាយតម្លៃខ្ពស់ ពីរបាយការណ៍បូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០១៨ ផ្សព្វផ្សាយផែនការការងារសន្តិសុខឆ្នាំ ២០១៩ ទទួលបានលទ្ធផលល្អស្របតាមការអភិវឌ្ឍន៍ របស់ក្រសួង និងរដ្ឋាភិបាល។

ឯកឧត្ដមឧត្ដមសេនីយ៍ទោ ឈុន ម៉ៅ ផ្ដាំផ្ញើដល់កម្លាំងបន្តរៀនសូត្រនិងគោរពបញ្ជាថ្នាកលើ ពិសេសគោរពអោយបាននូវ គោលជំហរច្បាស់លាស់គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ត្រៀមអនុវត្ត បទបញ្ជា ថ្នាក់ លើ ទប់ស្កាត់រាល់ សកម្មភាពប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។គ្រា ដែលសកម្មភាពក្រុមប្រឆាំងនៅ ក្រៅស្រុកនិងនៅក្នុង ស្រុកនៅមានគំនិត មហិច្ឆតាប្រើកលល្បិចដើម្បីញុះញ៉ង់ឱ្យប្រជាជនមានគំនិតប្រឆាំងនិងរាជរដ្ឋាភិបាលកម្ពុជា។ដោយ៖ឃិន គន្ធា