កុមារាម្នាក់ចេញពីសាលាហួសទៅលេងផ្ទះយាយក្រឡេកឃើញគីបគ្រាប់អាប៉ែតយកទៅដុតលេងផ្ទុះរងរបួសធ្ងន់

0

ព្រះវិហារ:កុមារាម្នាក់បានរងរបួសធ្ងន់ ក្រោយពេលយកគីបគ្រាប់អាប៉ែតមកដុតលេងបណ្តាលអោយផ្ទុះដាច់ម្រាមដៃខាងស្តាំចំនួន៤ និងរបួសភ្នែកម្ខាង។ហេតុការណ៍នេះកាលពីវេលាម៉ោង១២.៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ឋិតក្នុងភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ខេត្តព្រះវិហារ។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចនគរបាលបានបញ្ជាក់ថា កុមារារងគ្រោះឈ្មោះ ឆន វិឆៃ ភេទប្រុស អាយុ១០ឆ្នាំ(ជាសិស្ស) រស់នៅភូមិឃុំកើតហេតុខាងលើ។

នៅមុនពេលកើតហេតុកុម៉ារងគ្រោះ ចេញពីសាលារៀន បានមកលេងផ្ទះរបស់តានិងយាយ ក៏ប្រទះឃេីញគីបគ្រាប់អាប៉ែត ដែលឱពុកទុកនៅផ្ទះតាយាយ ហើយយកទៅដុតលេងក្រោមផ្ទះបណ្តាលអោយផ្ទុះដាច់ម្រាមដៃខាងស្តាំចំនួន០៤ និងរបួសធ្ងន់ភ្នែកខាងស្តាំ។

ក្រោយពេលកេីតហេតុត្រូវបានម្តាយកុម៉ារងគ្រោះនាំយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកជាំក្សាន្តភ្លៀមៗផងដែរ៕សួនលីណា