រថយន្តយីឌុប ឡើងទួលមិនរួចរអិលកាត់ទទឹងផ្លូវ ស្ទះចរាចរណ៍ជាច្រើនម៉ោងនៅស្រុកអូររាំង

0

មណ្ឌលគិរី៖  រថយន្តយីឌុបមួយគ្រឿងបើកឡើងភ្នំមិនរួច រអិលថយក្រោយកាត់ទទឹងផ្លូវបង្ករឱ្យមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នៅចំណុច( អូរអើយ)​ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។

រថយន្តខាងលើត្រូវបានអ្នកបើកបរបញ្ជាក់ថា បានដឹកដំឡូងមី ចេញខេត្តមណ្ឌលគិរី គោលដៅឆ្ពោះទៅស្រុកកែវសីមា លុះមកដល់ចំណុចកើតហេតុ ខូចម៉ាស៊ីន រថយន្តឡើងទួលមិនរួចរអិលថយក្រោយបត់ក្បាលជាប់ទទឹងផ្លូវសំណាងល្អមិនធ្លាក់ទៅខាងក្រោម។

តាមប្រភពពត៌មានបានឱ្យដឹងថា កាជាប់គាំងរថយន្តខាងលើបានបង្ករអោយមានកកស្ទះ ចរាចរណ៍តាំងពីម៉ោង០៧ព្រឹក រហូតមកដល់ម៉ោង១២នៅមិនទាន់សម្រួលបាននៅឡើយ ។   ហើយរថយន្តមួយនេះក៍ត្រូវបានសមត្ថកិច្ចធ្វើកាឆែកឆេរ  ដោយសង្ស័យមាន បង្កប់អ្វីនៅពីក្រោមដំឡូងមី  បន្ទាប់ពីមានសេចក្តីរាយការណ៍ថាមានរថយន្តយីឌុបដឹកឈើចំនួនគ្រឿង កំពុងលាក់ខ្លួននៅក្នុងភូមិសាស្ត្រឃុំពូជ្រៃ ស្រុកពេជ្រាដា    ដែលរថយន្តទាំងនោះបានដឹកឈើចេញពីក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងស្រុកកោះញែក ។