ក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយលោកឡុង យឹង មេបញ្ជាការរងអាវុធហត្ថខេត្តក្រចេះ បើកប្រតិបត្តិការបង្រ្កាបទីតាំងជល់មាន់ និងអាប៉ោង១កន្លែងនៅចំណុចខាងក្រោយការ៉ាស់សាំងភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ និងរឹបអូសបានវត្ថុតាងជាច្រើន ។
តាមការអោយដឹងពីមន្ត្រីអាវុធហត្ថស្រុកចិត្របុរី ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានបំបែកហ្វូងក្រុមអ្នកលែងល្បែងរត់ព្រាត់ រឹបអូសបានមាន់ចំនួន២ក្បាល អង្រុតដែក១០ កន្រ្ទក់មាន់ចំនួន៩ កៅអីជ័រចំនួន២១ របាំងសង្វៀនជល់មាន់១ស្កុតរុំជើងមាន់១៥ដុំ ហាន់តោអាប៉ោង១ រថយន្ដចំនួន២គ្រឿង ម៉ូតូចំនួន៣គ្រឿង តែមិនមានកាឃាត់ខ្លួនមនុស្សម្នាក់នោះទេ ព្រោះពេលកម្លាំងទៅដល់ពួកគេបានរត់គេចខ្លួនអស់។ បច្ចុប្បន្នវត្ថុតាំងទាំងនោះ ត្រូវកម្លាំងអាវុធហត្ថ នាំយកមករក្សាទុកបណ្ដោះអាសន្ន នៅមូលដ្ឋានអាវុធហត្ថស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបន្ត៕
គួរបញ្ជាក់ថា ទីតាំងសង្វៀនជល់មាន់នៅក្នុងភូមិសាស្ត្រឃុំកន្ទួត ស្រុកចិត្របុរី ត្រូវបានគេដឹងថា មានកាបើកលែងជាប្រចាំដោយមានទាំងបាញ់អាប៉ោងផង ហើយសកម្មភាពនៃកាបើកសង្វៀនជល់មាន់ នៅតំបន់នោះគឺមានកាចល័តទីតាំងចំនួន៤កន្លែង សម្រាប់ប្តូរពេលវេលាលែង ដោយក្នុងនោះមាននៅភូមិអន្ទង់វៀន ភូមិថ្មី ភូមិអង្គ្រងក្រោយសាលារៀន និងក្រោយការ៉ាស់សាំងកន្ទួត ។
ហើយទីតាំងសង្វៀនមាន់មួយនេះត្រូវបានម្ចាស់ទីតាំងទាំងនោះដើរអួតអ្នកភូមិថា មានអ្នកនៅពីក្រោយខ្នង ដូចឆ្នេះគេមិនខ្លាចអ្នកណាមួយឡើយនៅក្នុងខេត្ត ហើយកន្លងទៅសមត្ថកិច្ចនៅតំបន់នោះ ពិតជាមិនហ៊ានបង្ក្រាបម៉ែន បើទោះបីជាមន្ត្រីនគរបាលស្រុកមួយនេះធ្លាប់បានចុះទៅពិនិត្យមើលដល់ទីតាំងយ៉ាងណាក៍ដោយ ។
ពលរដ្ឋនៅតំបន់នោះបានសាទរចំពោះចំណាត់កា របស់កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ក្រោមកាបញ្ជារផ្ទាល់ពីលោក ឧត្តមសេនីត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តជាក់ស្តែងនៅថ្ងៃនេះគឺបានចុះបង្ក្រាបរឹបអូសបាននូវសំភារៈប្រើប្រាស់និងបំបែកហ្វូងក្រុមអ្នកញៀនល្បែងរត់ព្រាត់ ។ ដោយ រដ្ឋា





































