រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​គៀរ​ម៉ូតូ​យុវជន​ម្នាក់ បណ្តាល​ឲ្យ​ជ្រុល​បុក និង​រនាំងដែក​ពុះ​ចែក​ទ្រួងផ្លូវ​រងរបួស​ធ្ងន់​

​ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ហើយ​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​ដេញ​គៀរ​ម៉ូតូ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រួងផ្លូវ​រងរបួស​ធ្ងន់ ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​០១​

ខែកក្កដា​ឆ្នាំ​២០១៤​នៅ​ចំណុច​ខាងត្បូង​ស្តុប​អាគារ​៤២​ជាន់​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស​ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១​ខណ្ឌចំការមន​។​
​    ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា​៖ មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1M-6561​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បើក​ក្នុង​ទិសដៅ​ស្របគ្នា​បាន​មក​គៀរ​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ជ្រុល​បុក និង​រនាំងដែក​ពុះ​ចែក​ទ្រួងផ្លូវ​បោកក្បាល​ទៅនឹ​ង​ថ្នល់​រងរបួស​សន្លប់​ស្តូកស្តឹង រីឯ​រថយន្ត​បង្ក​បាន​បើក​រត់​គេចខ្លួន​បាត់​ស្រមោល​តែម្តង ។​
​    ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​កេងកង​ទី​១ ដើម្បី​រងចាំ​ក្រុមគ្រួសារ​មក​ឯកសារ ដែល​ពាក់ព័ន្ធ​យក​ម៉ូតូ​ទៅ​វិញ​ផងដែរ ព្រោះ​សមត្ថកិច្ច​គិត​ថា​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​មិន​ខូចខាត​ទ្រ​ព​សម្បត្តិ​រដ្ឋ​នោះ​ទេ​៕

00051[06-40-59] 00053[06-42-47]