រថយន្តក្រុងដឹកអ្នកដំណើរជាន់ហ្វ្រាងមិនជាប់ជ្រុលទៅបុកជាមួយរថយន្តដឹកដី រួចរេចង្កូត​ទៅបុកបង្គោលភ្លើងធ្លាក់ផ្លូវ នៅស្រុកបារាយណ៍

0

កំពង់ធំ៖ ហេតុការគ្រោះថ្នាក់ចរាចរណ៏នេះមួយបានកើតឡើង នៅវេលាម៉ោង២និង២០ នាទី រសៀល​ថ្ងៃទី២៧ខែ មករាឆ្នាំ២០១៩ នៅភូមិសំរោង ឃុំបារាយណ៏ ស្រុកបារាយណ៏ ខេត្តកំពង់ធំ ៕
ប្រភពច្បាស់ពីសាក្សី បានអោយដឹងថា​ មុនពេលកើតហេតុ គេបានឃើញរថយន្តទាំង២ គ្រឿងនេះ បានបើកបរស្របទិសគ្នា​ពីជើងទៅត្បូង លើផ្លូវជាតិលេខ៦ ស្រាប់តែរថយន្តដឹកដី បទឆ្វេងខ្វះការប្រុងប្រយត្ន ហើយរថយន្តទេសចរដឹកអ្នកដំណើរបើកបរពីក្រោយជាន់ហ្វ្រាំងមិនទាន់ទៅបុកគូទ រថយន្តដឹកដី គេចជ្រុលទៅបុកបង្គោលភ្លើង បណ្តាលខូចខាតក្បាលរថយន្តទាំងស្រុង តែសំណាងល្អ មិនក្រឡាប់ គ្រាន់តែរបួសបន្តិចបន្តួច ហើយអ្នកបើបររថយន្តទាំង២ ចុះគេចខ្លួនបាត់ស្រម៉ោល។
សមត្ថកិច្ចបានអោយដឹងថា រថយន្តទេសចរដឹកអ្នកដំណើ ម៉ាកហ៊ីហិនដាយ ពាក់ស្លាកលេខភ្នំពេញ ៩៨ ៩២ និងរថយន្តដឹកដីពាកស្កាកលេខ ភ្នំពេញ ០៤ ០៣ ក្រោយពេលកើតហេតុអ្នកដំណើ បានជញ្ជូនអីវ៉ាន់ ទៅជីះរថយន្តផ្សេងទៀត​ធ្វើដំណើ រ ទៅភ្នំពេញ ទើបសមត្ថកិច្ចចុះអន្តរាគមន៏វាស់វែងតាមក្រោយ​និងប្រមូលយកវត្ថុតាងទៅរក្សាទុកនៅអធីការដ្ឋាននគរបាលស្រុកបារាយណ៏រងចាំធ្វើការដោះស្រាយតាមក្រោយ។