រដ្ឋមន្រ្តីក្រសួងកសិកម្មរក្ខាប្រមាញ់​ និងនេសាទ​ បញ្ជាក់ថាតម្លៃស្រូវនៅកម្ពុជា​ មិនពាក់ព័ន្ធលេីតម្លៃពន្ធអង្ករបស់អ៉ឺរ៉ុបមកលេីកម្ពុជានោះទេ

0

កំពង់ធំ៖ នៅរសៀលថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០១៩ ឯកឧត្តម​ វេង​ សាខុន​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជេីញចុះពិនិត្យសកម្មភាពប្រមូលផលស្រូវប្រាំង របស់ប្រជាកសិករនៅភូមិកោះគ្រាបបាយ ឃុំកំពង់គោ ស្អាចកោះប្រជុំជាមួយអ្នកប្រមូល​ ថា​ តម្លៃទីផ្សារស្រូវរបស់កម្ពុជា​ មិនបានពាក់ព័ន្ធទៅនិងការយកព័ន្ធអង្ករបស់សហគមន៍អ៉ឺរ៉ុបមកលេីកម្ពុជា​នោះទេ​ ព្រោះស្រូវរបស់ពលរដ្ឋដែលដាំដុះភាគច្រេីនគឺប្រភេទ​ អ៊ុយអ៊ែរ​ (OM5154)​ ដែលនាំទៅកាន់ប្រទេសវៀតណាម​ ហេីយវៀតណាមខ្លួនឯង​ បានបង់ពន្ធរួចជាយូរមកហេីយ។ ចំពោះពន្ធដែលអ៉ឺរ៉ុប​ ដាក់ពន្ធមកកាន់អង្កកម្ពុជា​ គឺអង្កស្រូវក្រអូបរបស់កម្ពុជា​ ហេីយស្រូវទាំងអស់នេះ​ គឺកសិករភាគ ច្រេីនបានចងក្រងជាសហគមន៍​ និងបានចុះកុងត្រាជាមួយក្រុមហ៊ុនរួចហេីយ  លេីសពីនេះទៅទៀត​ ស្រូវក្រអូបទាំងអស់នេះ​ មិនមានបរិមាណនៅសល់ ក្នុងស្រុកនោះទេ។

តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានឱ្យដឹងថា ទូទាំងខេត្តកំពង់ធំមានផ្ទៃដីដំដុះស្រូវប្រាំងចំនួនជាង ៦ម៉ឺនហត ហើយមកទល់ពេលបច្ចុប្បន្ននេះ ការប្រមូលផលបានជាង ៤ពាន់ហតហើយ រីឯទិន្នផលទទួលបានជាមធ្យម ប្រមាណជា ៤៤,៥តោនក្នុង១ហត។

សម្រាប់ថ្ងៃនេះ ស្រូវចំណីមានតម្លៃចន្លោះពី ៦៩០រៀល/kg រហូតដល់​ ៧៤០៛/kg(OM៥១​៥៤)ដោយឡែកស្រូវក្រអូបកសិករដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន AMRU RICE ទិញក្នុងតម្លៃ១១៥០រៀល/Kg។

កសិករម្ចាស់ស្រែបានឱ្យដឹងថានៅតំបន់នេះ ជាទូទៅកសិករបានប្រើពូជ OM៥១ ៥៤ ហើយនិងពូជស្រូវក្រអូប ទន្ទឹមនឹងនេះ ពួកគាត់អាចធ្វើស្រែប្រាំងបាន ២ដង/រដូវ ដោយសារមានប្រព័ន្ធប្រឡាយផ្តល់ទឹកបាមគ្រប់គ្រាន់។ ដែលបានកសាងឡើងដោយគម្រោងកម្មវិធីខ្សែច្រវាក់កសិកម្មកម្ពុជា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលអូស្រ្តាលី និងប្រព័ន្ធប្រឡាយរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកឯកជន ដែលគេគិតក្នុង១ហត/១០៥ដុល្លារ គឺចាប់ពីពេលព្រោះ ដល់ពេលប្រមូលផល។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាឲ្យ អគ្គនាយកដ្ឋានកសិកម្ម ជាពិសេស នាយកដ្ឋានដំណាំស្រូវ សហការជាមួយមន្ទីរចុះមកសិក្សាពីតម្រូវការពូជ លក្ខខ័ណ្ឌក្សេត្របរិស្ថាននៃដំណាំស្រូវនៅតំបន់នេះ តើមានអំណោយផលសម្រាប់ពូជអ្វី ដែលផ្តល់ទិន្នផលខ្ពស់ គុណភាពអង្ករល្អ ធន់នឹងជំងឺ និងការប្រែប្រួលអាកាសធាតុ ហើយនិងឆ្លើយតបទៅនឹងតម្រូវការទីផ្សារខ្ពស់ ។

ដោយឡែកទាក់ទងទៅនឹងតម្លៃស្រូវដែលធ្លាក់ចុះប៉ុន្មានថ្ងៃនេះ ឯកឧត្តមបានស្នើឲ្យមន្ទីរធ្វើការពិគ្រោះជាមួយនឹង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត អាចកោះប្រជុំជាមួយអ្នកប្រមូលទិញស្រូវក្នុងខេត្តដែលនាំទៅកាន់ប្រទេស វៀតណាម ដើម្បីពិនិត្យមើលពីមូលហេតុពិតប្រាកដ ព្រោះមិនមានជាប់ពាក់ព័ន្ធជាមួយនឹងការនាំអង្ករកម្ពុជាទៅកាន់សភាពអឺរ៉ុបនោះទេ ។