កំពង់ធំ: ការឈូសឆាយដីព្រៃចាប់កក្រើកឡើងវីញហើយនៅតំបន់វាលលើក្នុង ភូមិរពាំងត្រុំ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមការឃុបឃិតគ្នារវាងអាជ្ញាធរមូលដ្ឋានបើកដៃអោយឈូសឆាយដីល្មើសច្បាប់ក្នុងរូបភាព កន្ទេលធំបន្លំដេក ក្បាលទំពែកបន្លំកោរ ។
បើតាមការពិនិត្យច្បាប់គឺសុំឈូសឆាយដីត្រឹមតែ៥ហិចតា កន្លះតែជាក់ស្ដែង អ្នកសារព័ត៏មានបានចុះដល់ទីតាំង ឃើញការឈួសឆាយដីព្រៃរហូតដល់រាប់សិបហិចតាឯណោះ ឯការសុំច្បាប់វិញគឺពុំមានឆ្លងដល់ស្រុកនោះទេ មានត្រឹមតែ ភូមិនិងឃុំតែប៉ុណ្ណោះ។
លោក កែវ នន មេឃុំពពកមិនអាចសុំការបំភ្លឺបានទេ ដោយសារលោក មិនលើកទូស័ព្ទមិនដឹង ថា គាត់ជាប់រវល់ឬមិនហ៊ានលើកទូស័ព្ទនោះទេ ដោយឡែកលោក ណែត សារី អភិបាលស្រុកស្ទោង បានប្រាប់ក្នុងកិច្ចសម្ភាសថាលោកនិងអោយកម្លាំងជំនាញនិងកម្លាំងស្រុកចុះទៅពិនិត្យមើល បើសិនជាមានការឈូសឆាយព្រៃលើសច្បាប់អនុញាតិនោះ លោកនិងដកហូតជាទុកជាសម្បត្តិរដ្នវិញ។
ហើយលោកអភិបាលស្រុកបានបញ្ជាក់តាមតេឡេគ្រាមបន្ថែមថាក្រៅពីសមត្ថកិច្ចជំនាញមិនមានអ្នកណាមានសិទ្ធពិនិត្យឯកសារបានឡើយមតិមហាជនបានថ្លែងថា រាល់ការឈូសឆាយដីព្រៃដែលមានច្បាប់អនុញាតិសុទ្ធបំពាន់ច្បាប់គ្រប់ពេល ក្នុងអំឡុងសុំច្បាប់វិញមិនទាន់ចេញអោយផងការឈូសឆាយព្រៃជិតរួចរាល។បាត ដួច្នេះមហាជនសំណូរពរដល់ អាជ្ញាធរ ស្រុក ក៏ដូចជាអាជ្ញាធរ ភូមិ ឃុំ ឬ ខេត្តគួរពិនិត្យមើលទង្វើទាំងនេះផង ៕





































