រថយន្ត​ដឹកទំនិញ​ធន់​ធំ បើក​ទាក់​បាក់​បង្កាន់ដៃ​ស្ពាន ត្រូវ​សមត្ថកិច្ច​ឃាត់ទុក តែ​ថៅកែ​ចេញ​អន្តរាគមន៍​ដោយ​ដក​កាំ ភ្លើង​សម្ងែង​សមត្ថកិច្ច​នឹង​ប្រជាព​លរ​ដ្ឋ​រោម​មើល​

​ភ្នំពេញ​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយសារ​រថយន្ត​ធុន​ធំ​ដឹក​ទំនិញ​មួយគ្រឿង បើកបរ​ដោយ​យុវជន​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ទាញ​ចង្កូត​បត់​មិន​ប្រយ័ត្ន​បណ្តាល​ឲ្យ​ទាក់​ជាមួយ​នឹង​បង្កាន់ដៃស្ពាន​រង​ការខូចខាត ត្រូវ​សមត្ថកិច្ច​ឃាត់​ទុក​ដើម្បី​សួរនាំ

កាលពី​វេលា​ម៉ោង​ប្រមាណ​២១​និង​០០​នាទី​យប់​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៤ ស្ថិតនៅ​ផ្លូវ​លេខ ១០៥ កែង​ផ្លូវ​លេខ ៤៧៤ សង្កាត់​បឹងត្របែក​ខណ្ឌ​ចំការមន ។ 
​    ​យោងតាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ដែល​ឃើញ​ហេតុការណ៍​ជាក់ស្តែង​បានឲ្យដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​ធុន​ធំ​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​មួយគ្រឿង​ម៉ាក​FUSO បើកបរ​ដោយ​យុវជន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ចេញពី​ឃ្លាំង​របស់គេ​ជិត​ចំណុច​កើតហេតុ ។ ពេល​បើកបរ​តាម​ផ្លូវ​លេខ​៤៧៤ ទិសដៅ​ពី​កើត​ទៅ​លិច ឆ្លងកាត់​ស្ពានថ្ម​លូទឹកស្អុយ រថយន្ត​បាន​បួង​ចង្កូត​រថយន្ត​បត់​ឆ្វេង​ដៃ​មួយ​ទំហឹង ទើប​បណ្តាល​ឲ្យ​ទាក់​ជាមួយ​នឹង បង្កាន់ដៃ​ដែក​ស្ពាន​រង​ការខូចខាត ។ ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ឃាត់ខ្លួន​ជនបង្ក និង​អ្នកបើកបរ ។ ប៉ុន្តែ​ខណៈ​ក្រោយ​សមត្ថកិច្ច​ឃាត់​រួចរាល់​ហើយ ក៏​លេចមុខ​បុរស​ម្នាក់​វ័យ​ជាង​៤០​ឆ្នាំ ស្លៀកពាក់​ស៊ីវិល​មក​និយាយ​ស្រែក​ខ្លាំង​ស្តីបន្ទោស​ឲ្យ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ ដោយ​លើកឡើង​ថា​៖ រឿង​បន្តិចបន្តួច​សោះ មិនចាំបាច់​នាំគ្នា​រោម​មើល​នឹង​រង់ចាំ​ដោះស្រាយ​អ្វី​ទៅ ។ ប្រភព​ដដែល​បន្តថា​៖ ដោយ​សមត្ថកិច្ច​ត​សម្តី ទើប​បុរស​ម្នាក់​នោះ​បាន​ទាញ​អាវ​របស់​ខ្លួន​លោត​ឡើង​លើ​ក​សម្ងែង​កាំភ្លើងខ្លី​មួយ​ដើមចេញ​ពី​ចង្កេះ​របស់ខ្លួន ធ្វើឲ្យ​ប្រជាពលរដ្ឋ​នាំ​គ្នា​រិះគន់​យ៉ាង​ខ្លាំង ។ 
​    ​ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​នេះ សមត្ថកិច្ច​នគរបាល​ចរាច​រណ៍​ខណ្ឌចំការមន មិន​រវល់​ឡើយ​ដោយ បាន​ទុក​ភារកិច្ច​នេះ​ទៅឲ្យ​អាជ្ញាធរ​សង្កាត់ នឹង​មន្ត្រី​ប៉ុស្តិ៍​ជា​អ្នកដោះស្រាយ ៕​

00021[06-44-16] 00025[06-43-48] 00031[06-44-46]