សកម្មភាព​ហ្វឹកហ្វឺន​យុទ្ធ​ដំណើរ​ទ័ពរ​វរៈ​សេនា​តូច​លេខ​១ ចំណុះ​តំបន់សឹករង​កំពង់ធំ

0

​ខេត្តកំពង់ធំ ៖ ដើម្បី​ពង្រឹងសមត្ថភាព​ប្រយុទ្ធ និង​កាយ​សម្បទាន​មាំមួន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​បាន​ដឹកនាំ​ដោយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​យក​អស់ពី​កំលាំងកាយ​ចិត្ត ក្នុងការ​គៀងគរ​សម្បុ​រ​ជន ដើម្បី​ហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្ររ​បស់ទ័ព និង​ជា មូលដ្ឋាន​គ្រិះ​សម្រាប់​កងយោធពល​ខេមរៈភូមិន្ទ ចំណុះ​ឲ្យ​តំបន់សឹករង​កំពង់ធំ​។​ ​

សកម្មភាព​យុទ្ធ​ដំណើរ​ហ្វឹកហ្វឺន​ទ័ព របស់​វរៈ​សេនា​តូច​លេខ​១ អស់​រយះពេល​ជិត​45​ថ្ងៃ និង​បាន​ចុះ​អនុវត្តន៍ ជាក់ស្តែង​២​ថ្ងៃ​១​យប់ ក្នុង​ចម្ងាយ​ដី​៣២​គីឡូម៉ែត្រ ដោយបាន​ដើរកាត់ ភូមិ កាត់​ព្រៃ ភ្នំ ត្រពាំង បឹងបួរ ទាំងយប់​ទាំង​ថ្ងៃ និង​បាន​ជួប​និង​ឧ​ប​ស័គ្គ ក្នុង​យុទ្ធវិធី​ប្រយុទ្ធ​បន្ទាន់​នៅ​ចំនុច​ពាក់​កណ្តាលផ្លូវ ក្នុង​ការជួប​ប្រយុទ្ធ​ជាមួយនិង​គូរ​សត្រូវ ត្រូវបាន​ប្រើប្រាស់​រំសេវ​ផ្ទុះ​គ្រាប់​ខ្ជឹប ក្នុងការ​ហ្វឹកហាត់ ដោយ​ឆ្លងកាត់​ភូមិ​តា​ឡែក​ថ្មី ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បា​ល្ល័​ង្គ ខេត្តកំពង់ធំ និង​ត្រូវ​បានបញ្ចប់​នៅ​រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុគ ប្រកបដោយ​សុ​វត្តិភាព​។​ ​

លោក​វរៈសេនីយ៍ត្រី ឈុន ប៊ុនធឿន មេបញ្ជាការ​ង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ តំណាង​ឲ្យ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន រួម​នឹង​នាយទាហាន និង​ពលទាហាន បាន​សំណេះសំណាល​ជាមួយ​សិក្ខា​ម និង​បាន​កោតសរសើរ និង​វាយ​តំលៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់​រប​ស់សិ​ក្ខា​ម​ទាំងអស់ ដែល​មានការ​អំណត់​អត់ធ្មត់ ព្យាយាម​ក្នុង​យុទ្ធ​ដំណើរ​រយះពេល​២​ថ្ងៃ ១​យប់ គឺ​ទទួលបាន​លទ្ធផល​ល្អប្រសើរ ជាពិសេស​ដោយមាន​ការ​យកចិត្តទុកដាក់​ពី​លោក វរៈសេនីយ៍ត្រី ថន ស៊ី​សក្តា មេបញ្ជាការ​វរៈ​សេនា​តូច​លេខ​១ បាន​អនុវត្តន៍ នូវ​បទបញ្ជា​របស់​តំបន់សឹករង​កំពង់ធំ ក៏ដូចជា​គោរព​យ៉ាង​ម៉ឺងម៉ាត់​បទបញ្ជា​យោធភូមិ ភាគ​ទី​៤ ក្នុងការ​ហ្វឹកហ្វឺន​ដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ ។​ ​

នៃ​ឳ​កាស​នោះ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​មានប្រសាសន៍ ផ្តាំផ្ញើរ​ដល់​កងយោធពល​ខេមរៈភូមិន្ទ ចំណុះ​ឲ្យ​តំបន់សឹក​ទាំងអស់ គោរព​នូវ​នូវ​បទបញ្ជារ វិន័យ​និង​សេចក្តីថ្លៃថ្នូរ​របស់​អង្គភាព កសាង​កេរ្តិ៍ឈ្មោះ​ឲ្យ​អង្គភាព ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌ ផ្សាភ្ជាប់ នូវ​ចំណងមិត្តភាព​ជាមួយ​ប្រជាពលរដ្ឋ សាមគ្គី​ផ្ទៃក្នុង​រួមរស់​ជាមួយគ្នា ដូច​បង​ដូច​ប្អូន និង​ហាម​មិន​ឲ្យ​មានការ​ចូលរួម​ផ្សំគំនិត​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ជាពិសេស​ចំណេះដឹង​ដែល​បាន​ហ្វឹកហាត់​មកនេះ ត្រូវ​ព្យាយាម រំ លឹក​សារជាថ្មី ប្រើប្រាស់​ឲ្យ​មាន​ប្រយោជន៍ ទៅ​ថ្ងៃក្រោយ​។​ ​ដោយ ប៊ុន រដ្ឋា ​Image1 Image2 Image3 Image4 Image5 Image6