មន្ត្រីឧទ្យានុរក្សម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ រងរបួសខណះកំពង់ចុះល្បាត

0

ខេត្តមណ្ឌលគិរី ៖ មន្ត្រីឧទ្យានុរក្សម្នាក់បានរងរបួសធ្ងន់ធ្ងរ​ក្រោយ​​​ពីខ្មាន់កាំភ្លើង(មិន​ស្គាល់​មុខ)បាញ់ប្រហារកាលពីព្រឹកថ្ងៃទី២៩ មក​រា ២០១៩ត្រង់ចំណុចអូររ៉ូវេ ក្នុងតំបន់ត្រពាំងកកោះ ស្ថិតក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្ត​មណ្ឌលគិរី​។

តាមប្រភពបានឱ្យដឹងដែរថា ក្រុម​មន្ត្រី​ឧទ្យានុរក្សប្រចាំនៅតំបន់ខាងលើមានគ្នាចំនួន៦នាក់ បានចុះល្បាតតាមគោលដៅ ស្រាប់តែ​ជូ​ប​ប្រទះ​ជាមួយ​ក្រុម​ឆ្លុះ​សត្វព្រៃ​​កំពុងធ្វើសកម្មភាពប្រមាញ់សត្វព្រៃ ក៏ផ្ទុះអាវុធទៅវិញទៅមកដាក់គ្នាបណ្តាលអោយមន្ត្រីម្នាក់បួស ។

ប្រភពបន្តរថាជនរងគ្រោះ មានឈោះ ចេង ចាន់ធី មន្ត្រីឧទ្យានុក្សប្រចាំដែនជម្រកសត្វព្រៃស្រែពកកំពង់ស្ថិតនៅក្នុងកាជួយសង្គ្រោះរបស់ក្រុមគ្រូពេទ្យនៅឡើយ ។ ហើយជនសង្ស័យនៅមិនកំណត់អត្តសញ្ញាណបាននៅឡើយទេ ដោយស្ថិតនៅក្នុងតាមដានស្រាវជ្រាវរបស់សមត្ថកិច្ច ដើម្បីតាមចាប់ខ្លួនផ្តន្ទាទោសតាមច្បាប់ ។