សមត្ថកិច្ចចុះពន្លត់ទាន់! ភ្លើងឆេះព្រៃហើយឆេះរាលដាល ចូលចំការក្រញូងរដ្ឋបាលព្រសឈើកំពង់ធំឆេះអស់ចំនួន៣០ហិចតាលើផ្ទៃដីសរុប៦០០ហិចតា

0

កម្លាំងនាយកដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះខេត្តកំពង់ធំកាលពីថ្ងៃអង្គារ៍០៩រោចខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី២៩ ខែមករា គ.ស ២០១៩ ចុះប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃរាលដាលចូលដល់
ចំការក្រញ៉ូងរបស់រដ្ឋបាលព្រៃឈើខេត្តកំពង់ធំទប់ស្កាត់មិនអោយឆេះតទៀត តែខូចខាតអស់៣០ហិចតាលើផ្ទៃចំកាទំហំ៦០០ហិចតា។

ភ្លើងឆេះព្រៃដែលគេមិនទាន់ដឹងប្រភព មូលហេតុនៅឡើយគឺកើតឡើងវេលាម៉ោង១៥:៣០នាទីស្ថិតនៅចំណុច អូរបឹងរ៉ុងភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក។

សមត្ថកិច្ចបានរាយការណ៍ថា៖ការខូចខាតដោយភ្លើងឆេះព្រៃបានឆេះរាលដាល ចូលចំការក្រញូងអស់ចំនួន៣០ហិចតា។
ក្រោយទទួលបានព័ត៌មានភ្លើងឆេះព្រៃកម្លាំងរថយន្តអគ្គិភ័យបានចេញប្រតិបត្តិការអន្តរាគមន៍ក្រោមការចាត់បញ្ជារផ្ទាល់ពីលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ។

ប្រធាននាយក ដ្ឋានបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះបានចាត់ចែងប្រើប្រាស់រថយន្តអគ្គិភ័យសរុបចំនួន ០២គ្រឿងក្នុងនោះ រថយន្ត០១គ្រឿងរបស់អធិការដ្ឋាននគរបាលស្រុកសន្ទុកនិងរថយន្ត០១គ្រឿងទៀតរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍។

សមត្ថកិច្ចមូលដ្ឋានបានអោយដឹងដែរថា៖លទ្ធផលនៃប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃគឺបានទប់ស្កាត់រលត់ទាំងស្រុងមិនបង្ករអោយគ្រោះថ្នាក់ដល់មនុស្សនិងឆេះរាលដាលបន្តទៀតដោយបានប្រើប្រាស់ ទឹកអស់ចំនួន០២រថយន្តស្មើនិង០៨ម៉ែត្រគូប និងកម្លាំងចុះអន្តរាគមន៍ចំនួន ១០នាក់។

គួររំលឹកថាក្នុងខែមករដើមឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យមួយចំនួនឆេះរោងបាយនិងដាក់ឈើ ឆេះផ្ទះប្រជាពលរដ្ឋនៅបណ្តាស្រុក ក្រុងក្នុងខេត្ត ដោយសារការឆ្លងចរន្តអគ្គិសនីជាដើម។

ជាមួយគ្នានេះដែរអាជ្ញធរមូលដ្ឋានក៏បានទទួលនូវការណែនាំពីអាជ្ញាធរខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវប្រុង ប្រយ័ត្ន ចំពោះការធ្វេសប្រហែសណាមួយដែលអាចបង្កហានិភ័យខូចខាតទ្យសម្បត្តិដោយសារអគ្គិភ័យនេះ។