ភ្លើងឆេះព្រៃរាលដាលឆេះចំការក្រញ៉ូងរបស់រដ្ឋបាលព្រៃឈើខេត្តកំពង់ធំអស់ចំនួន៣០ហិចតា

0

កំពង់ធំ=អគ្គិភ័យឆាបឆេះចំការក្រញ៉ូងរបស់រដ្ឋបាលព្រៃឈើខេត្តកំពង់ធំអស់ចំនួន៣០ហិចតា កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃអង្គារ៍០៩រោចខែបុស្ស ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៩ ។
សមត្ថកិច្ចបានអោយដឹងថា ចំការក្រញ៉ូងរបស់រដ្ឋបាលព្រៃឈើខេត្តកំពង់ធំមានទំហំ៦០០ហិចតាស្ថិតនៅចំណុចអូរបឹងរ៉ុង ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក។
ត្រូវអគ្គិភ័យឆេះខូចខាតចំការអស់ចំនួន៣០ហិចតា។ មូលហេតុ:បង្ករមកពីឆេះរាលភ្លើងព្រៃ។
ក្នុងហេតុការណ៍នេះរថយន្តអគ្គិភ័យបានចេញអន្តរាគមន៍ចំនួន០២គ្រឿងមានកម្លាំងចុះអន្តរាគមន៍ចំនួន១០នាក់ រថយន្ត០១គ្រឿងជារបស់អធិការដ្ឋាននគរបាលស្រុកសន្ទុកនិងរថយន្ត០១គ្រឿងទៀតជារបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តស្មើនិង០៨ម៉ែត្រគូបទើបរលត់ទាំងស្រុងមិនបង្ករអោយគ្រោះថ្នាក់ដល់មនុស្សនិងឆេះរាលដាលបន្តទៀតឡើយ៕ប៊ុនរិទ្ធី