ស៊យអីស៊យយ៉ាងនេះជិះម៉ូតូបុកសត្វឆ្កែហើយត្រូវម៉ូតូមកពីក្រោយកិនបន្ថែមដួលបាក់ធ្មេញរបួសធ្ងន់២នាក់

0

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់បែកក្បាលបាក់ធ្មេញហូរឈាមសន្លប់ស្ដូកស្ដឹងនិងកន្លែងខណះជួបករណីគ្រោះថ្នាក់ចរាចរណ៏ដោយជិះម៉ូតូល្បឿនលឿនខ្វះប្រុងប្រយត្ន័បុកសត្វឆ្កែឆ្លងផ្លូវហើយក៏ត្រូវម៉ូតូមួយគ្រឿងទៀតមកពីក្រោយបុកបន្ថែមពីលើបង្កការភ្ញាក់ផ្អើលតែម្ដង។ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃអង្គារ៩រោចខែបុស្សឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ខែ មករាឆ្នាំ២០១៩ វេលាម៉ោង៥:២០នាទីល្ងាច នៅលើផ្លូវជាតិលេខ០១ចន្លោះគីឡូម៉ែត្រលេខ១៤៤និង១៤៥ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាបុរសដែលបង្កហេតុមានឈ្មោះឈឹម គង់ដារា អាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរនិសិត្សមានទីលំនៅភូមិគោកល្វៀងសង្កាត់ព្រៃអង្គុញក្រុងបាវិតខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង1G- 3519ខូចខាតយ៉ាងដំណំ។ចំណែកភាគីរងគ្រោះដែលដួលបាក់ធ្មេញមានឈ្មោះឈ្មោះធួក ចំរ៉ុងភេទប្រុសអាយុ ២១ឆ្នាំជនជាតិខ្មែរមុខរបរនិសិត្សមានទីលំនៅភូមិគោកល្វៀងសង្កាត់ព្រៃអង្គុញក្រុងបាវិតខេត្តស្វាយរៀង។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង1G- 3519ដោយធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ១ក្នុងទិសដៅពីលិចមកកើតល្បឿនលឿនខ្វះការប្រុងប្រយត្ន័ស្រាប់តែបុកសត្វឆ្កែឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្ដាលអោយដួលច្រង៉ាប់ច្រងឹលខណះនោះស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាពណ៍ខ្មៅពាក់ស្លាកលេខស្វាយរៀង1J-4201មកពីក្រោយស្របទិសគ្នាចាប់ហ្វ្រាំងមិនទាន់ក៏កិនបន្ថែមពីលើទៀតបណ្ដាលអោយរងរបួសធ្ងន់ទាំង២តែម្ដង។

បច្ចុប្បន្នអ្នកបង្កហេតុរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាមរីឯអ្នករបួសបាក់ធ្មេញ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូក្រុងបាវិត។

រីឯវត្ថុតាងទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលព្រៃអង្គុញដេីម្បីបំពេញសំណុំរឿងតាមនីតិវិធីច្បាប់។