បុកទៀត! បន្ទាប់រថភ្លើងបាត់ដំបង-សិរីសោភ័ណទើបរត់សាជាថ្មី បន្ទាយមានជ័យ :

0

រថភ្លើងបាត់ដំបង-សិរីសោភ័ណទើបរត់ឡើងវិញលើកដំបូង ត្រូវបុកគ្នាជាមួយឡាន ។
ប្រភពពីទីកើតហេតុអោយដឹងនាថ្ងៃទី៣១ខែមករាថា: ព៍ត៍មានបឋមកាលពីម៉ោង៨និង២០នាទីព្រឹកថ្ងៃទី៣១ខែមករាឆ្នៃ២០១៩ លើផ្លូវដែកនៅភូមិភ្នំ ឃុំអូរប្រសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យមានករណិគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថភ្លើងនិងរថយន្តដឹកថ្មធុនធំបុកគ្នា(រថយន្តបុករថភ្លើង) ខណ:រថភ្លើងរត់ក្នុងទិសដៅពីជើងទៅត្បួង ហើយរថយន្តធំឆ្លងកាត់ពីលិចទៅកើតដឹកថ្ម។
ឧបទ្ទហេតនោះ បណ្តាលអោយខូចខាតធ្ងន់ទាំងសងខាង ដោយរថភ្លើងខ្ទេចក្បាល១ចំហៀង ។ឯរថយន្តក្រឡាប់ធ្លាក់ពីថ្ឋល់ ។មន្ត្រីសមត្ថកិច្ចឃុំអូរប្រាសាទអោយដឹងថា: មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះមកពូរថយន្តធំឆ្លងកាត់ខ្វះផ្លូវរថភ្លើងការប្រុងប្រយ័ត្ន ព្រោះរថភ្លើងរត់លើផ្លូវដែកគ្មានលទ្ឌភាពគេចពីឧបសគ្គឡើយ។
រថយន្តធុនធំនោះម៉ាក់CNHTC ពណ៍ឈាមជ្រូក ផលិតនៅប្រទេសចិន ស្លាកលេខក្រុមហ៊ុនAT 3-0798 ។ចំណែករថភ្លើងម៉ាកBB អូសទូរអ្នកដំណើរ២និងទូរការ១ ។ករណីនេះ ភាគីខ្សែរថនៃក្រុមហ៊ុនរ៉ូយ៉ាល់រ៉េវ៉េនិងភាគីក្រុមហ៊ុនចិនដែលសុីឈ្នយលដឹកដីនិងថ្មសម្រាប់កម្រោងសំណង់លើកកម្ពស់អភិវឌ្ឍន៍ផ្លូវជាតិលេខ៥ បានទាក់ទង់គ្នាដើម្បីដោះស្រាយ ។ប៉ុន្តែមន្ត្រីនគរបាលចារចរណ៍ស្រុកនិងខេត្ត ក៏ដូចជាភាគីទាំង២ខាងលើ បដិសេធមិនផ្តល់ព៍ត័មានដល់អ្នកកាសែតឡើយ ។
សូមរំលឹកថា ខ្សែរថភ្លើងប៉ោយប៉ែត -សិរីសោភ័ណ-បាត់ដំបងបានផ្អាករត់តាំងពីខែ១០ឆ្នៃ២០១៨មកម្ល៉េះក្រោយទឹកជំនន់លិចផ្លូវផង រថយន្តដឹកនាំពីអាងនៅម្តុំអាងអូរខៃដនសង្កាត់និមិត្តក្រុងប៉ោយប៉ែត បំផ្លាញផ្លូវដែកផងនិងដោយខ្វះក្បាលរថភ្លើងផង ។លុះដល់ផ្តើមរត់ឡើងវិញ លើកដំបូងនេះ ក៏ជួបគ្រោះថ្នាក់តែម្តង៕ដោយ៖ឃិន គន្ធា