ខេត្តក្រចេះ៖ ករណីហឹង្សាក្នុងពេលផឹកស៉ីឈានដល់កាបាញ់បោះបង្ករអោយមន្ត្រីយោធាម្នាក់រងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យកាលពីវេលាម៉ោង១៦និង១៥នាទីថ្ងៃទី៣១មករា២០១៩ នៅចំណុចភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ។
ប្រភពពីសមត្ថកិច្ចបញ្ជាក់ថា ជនបង្ករឈ្មោះលឹម ណាត ជាមន្ត្រីយោធាសឹករងស្រុកសំបូរ បានប្រើកាំភ្លើងម៉ាកAKបាញ់ទៅលើជនរង គ្រោះឈ្មោះសាន សាមន ជាមន្ត្រីយោធាសឹករងខេត្ត ត្រូវចំក្រោមក្លៀកខាងស្តាំមួយគ្រាប់ បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានគេបញ្ចូនភ្លាមៗទៅសង្គ្រោះនៅមន្ទីពេទ្យ ។
សមត្ថកិច្ចបន្តរថា ករណីហឹង្សានេះផ្តើមចេញពីកាផឹកស៊ីទាស់ពាក្យសម្តីគ្នា រហូតឈានដល់កាបាញ់បោះទៅលើ ជនរងគ្រោះមួយគ្រាប់ហើយបានរត់គេចខ្លួនបាត់ ។ 
បច្ចុប្បន្នជនរងគ្រោះត្រូវសមត្ថកិច្ចនាំយកមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត តែដោយស្ថិតក្នុងសភាពធ្ងន់ធ្ងរក៍ត្រូវបញ្ជូនបន្តរទៅប្រទេសវៀតណាម រីឯជនបង្ករក្រោយពីធ្វេីសកម្មភាពបាញ់រងគ្រោះរួចរត់គេចខ្លួនបាត់ សមត្ថកិច្ចកំពុងតាមរកចាប់ខ្លួន ។





































