​កម្មករ​ក្រ​ហ៊ុន​ចិន​ដាំដំឡូង​មី ចំនួន​៤​នាក់​បើក​រថយន្ត​ដឹក​សី​ុ​ម៉ង់​ក្រឡាប់​របួសធ្ងន់​

កម្មករ​ក្រុមហ៊ុន​ចិន​ដាំដំឡូង​មី  ផ្នែក​ខាង​ក្រុម​ធ្វើ​ផ្លូវ​បាន​ក្រឡាប់​រថយន្ត​ដឹក​សី​ុ​ម៉ង ដែល​ខ្លួន​ឯង​បើក​ផ្ទាល់ បណ្ដាលអោយ​របួស​ធ្ងន់ធ្ងរ​ប្រុស​ទាំង​អស់​ចំនួន​៤​នាក់ ។ កាលពី​វេលា​មោ៉ង​ប្រមាណ​ជា​ជាង​១២​ថ្ងៃត្រង់ ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៤ ស្ថិត​ក្មុងភួមិ កណ្ដាល ឃុំ ឈើ​តុំ ស្រុក

ក្រគរ ខេត្ត ពោធិសាត់ ត្រង់​ចំនុច​មក​ដុំ​ការដ្ថាន​ទី​១០ ។ ចំពោះ​ករណី​ឱប្ប​ហេតុនេះ​គឺ​ខាង​មេកា​របស់​ក្រុមហ៊ុន​នេះ មាន​ការយកចិត្ត​ទុក្ខ​ដាក់​ខ្ពស់ ដល់​ជនរងគ្រោះ​ដោយ​បាន​ចេញ​សេវា​ទាំងអស់​ក្នុងកា​បញ្ជូន​ពួកគេ​ទៅ​សង្គ្រោះ​ភ្លាមៗ នៅឯ​មន្ទី​ពេទ្យ​ខេត្ត​បាត់ដំបង ដឹក​ជនរងគ្រោះ​តាមរយះ​រថយន្ត​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ក្រគរ ។  បើ​តាម​សាក្សី​ដែល​បាន​ជិះ​លើ​រថយន្ត​គ្រោះថ្នាក់​ជួប​ហែ​ត​ការណ៍​នេះ​ផ្ទាល់​ឈ្មោះ ធា ជា​កម្មករ​ធ្វើការ​ជាមួយ​គ្នា​និយាយ​ប្រាប់ អ្នក​យក​ពត៍​មាន​កម្ពុជា​ថ្មី នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ក្រគ​រថា ។ រូបគេ​ជា​មួយ​កម្មករ​ប្រុសៗ​៥​នាក់​ទៀត បាន​ជិះ​រថយន្ត​ពណ៍​ខៀវ​របស់​ក្រុមហ៊ុន​ចិន​ដាំដំឡូង​មី​មួយគ្រឿង  ចេញពី​ការដ្ថាន​ទៅ​ដឹកសី​ុ​ម៉ង នៅ​ខេត្ត​កំពុងឆ្នាំង ដោយ​រូបគេ​និង​ពី​នាក់​ទៀត​អង្គុយ​លើ​សីម៉​ង់​លើ​ទ្រុង​រថយន្ត ឯ​ពី​នាក់​ទៀត​រួម​ជាមួយ​អ្នកបើកបរ​អង្គុយ​កា​បីុន​រថយន្ត ។ ស្រប់ពេល​ដែល​បើក ដឺ​កសី​ុ​ម៉ងចំនួន​៥​តោន​ត្រឡប់​មក​មក​ការដ្ថាន​វិញ តាមផ្លូវ​ភ្នំ​គុក​ដដែល ដល់​ចំនុចកើតហេតុ​ខាងលើ ដែល​ផ្លូវ​រាង​កោង​បត់​បន្តិច  ហើយ​អ្នកបើកបរ​នោះ ។ ដោយ​ល្បឿន​មធ្យម​រថយន្ត​នោះ​ក៍​ក្រឡាប់​មួយ​ត្រឡប់ ទៅ​ខាងឆ្វេង​ដៃ បណ្ដាលអោយ​ពួកគេ នៅក្នុង​កា​បីុន​២​នាក់ និង នៅ​ខាងលើ​ទ្រុង​រថយន្ដ​ពី​នាក់​រងរបួស​ធ្ងន់​តែម្តង​។ ឈ្មោះ ធា នេះ​ក៍​បាន​បន្តថា ដោយឡែក​រូបគេ​បាន​ហក់​ផុត​និង​ម្នាក់​ទៀត​ស្មារតី​រឹង​តោង​ជាប់​ពុំមាន​គ្រោះថ្នាក់​ឡើយ ។ សា​ក្រី​ដដែល​នេះ​បន្តថា នៅពេល​មាន​ហេតុការណ៍​ភ្លាមៗ​នេះ ខាង​មេ​ការគ្រប់គ្រង​ក្រុមហ៊ុន ដែល​ជា​ជនជាតិ​ចិន បាន​យក​រថយន្ត​និង​អ្នកបកប្រែ​ប្រចាំ​ទីនោះ ដឹក​ជនរងគ្រោះ​មក​មន្ទី​ពេទ្យ​បង្អែក ស្រុក​ក្រគរ ដោយ​ទទួលខុសត្រូវ​ខ្ពស់ និង​យកចិត្ត​ទុក្ខ​ដាក់​ជនរងគ្រោះ គ្រប់​បែប​យា៉ង​។ ពេល​មក​ដល់​មន្ទី​ពេទ្យ​ភ្លាម អ្នកបកប្រែ​អោយ​ក្រុប​ហ៊ុន​នេះ​បាន​និយាយថា ពេល​លោក​គ្រូពេទ្យ​ប្រាប់ថា ទុក​បាន​តែ​ជនរងគ្រោះ​ម្នាក់​ទេ​សំ​រា​៉​ប់​នៅ​ព្យាបាល​ទីនេះ ឯ​បី​នាក់​ទៀត​ត្រូវបញ្ជូន ទៅ​ខេត្ត​បាត់ដំបង ។ ភ្លាមៗ​នោះ​ខាង​មេកា​នោះ​ក៍​បាន រួត​រះ​យក​រថយន្ត​សង្គ្រោះ​មន្ទី​នេះ​ដឹក​ទៅកាន់​មន្ទី​ពេទ្យ​ខេត្ត​បាត់ដំបង ដោយ​ប្រាប់​ទៅ​អ្នកបក់ប្រែ​ថា​។​រាល់​កា​ចំណាយ​សេវា​ដឹកជញ្ជូន​និង​ព្យាបាល គឺ​ខាង​មេកា​របស់​ក្រុម​យើង​ជា​អ្នកចេញ ដោយ​ធ្វើយា៉ងណា​កុំ​អោយ​ពួកគេ​មាន​គ្រោះថ្នាក់​ដល់ជី​វិត ។  លោកគ្រូ​ពេទ្យ​បង្អែក​ទីនោះ​បាន​ប្រាប់​អត្តសញ្ញាណ ដល់​ជនរងគ្រោះ​ទាំង​៤​នាក់​នោះ ទី​១​ឈ្មោះ​
​អឿរ សុខ​ណាក់ អាយុ ២៦ ឆ្នាំ មិនដឹង​ទីលំនៅ ទី​២​ឈ្មោះ មុយ ឃី អាយុ ១៨ ឆ្នាំ នៅ​ខេត្ត​កំពុងចាម ទី​៣​ឈ្មោះ ង៉ែត ភាលី អាយុ ២៥ ឆ្នាំ នៅ​ខេត្ត​កំពង់ឆ្នាំង អ្នក​ទាំង​បី​របួសធ្ងន់ ខ្លះ​បាក់ជើង ខ្លះ​បាក់​ភ្លៅ និង បែកក្បាល ត្រូវ​បញ្ជូន​ទៅ​មន្ី​ពេទ្យ​ខេត្ត​បាត់ដំបង ដោយឡែក​ទី​៤​ឈ្មោះ ខ្ច​ង ញា​៉ អា យុ​២៥​ឆ្នាំ រស់នៅ​ខេត្ត​កំពង់ឆ្នាំង ត្រូវ​សំរាក់​ព្យាបាល​មន្ទី​ពេទ្យ​បង្អែក​ទីនេះ ។  លោកគ្រូ​ពេទ្យ​នោះ​ក៍​បាន​បន្ថែមថា យើង​សង្កេតឃើញថា ខាង​មេ​កាន​ក្រុមហ៊ុន​ចិន​ដាំដំឡូង​មី​លើក​នេះ មាន​ការទទួលខុសត្រូវ​ដល់​កម្មករ​ខ្លួន​យា៉ងខ្លាំង ដោយ​ពួកគេ​ទៅតាម​ជាប់​ជាប់​ជាមួយ​ក្រុម​គ្រួសារ ជនរងគ្រោះ​មើល​ការខុសត្រូវ​នេះ​តែម្តង​។​

image (1) image (2) image (3) image image