ទីបញ្ចប់១គ្រួសារ ដែលទើបនឹងរៀបការបានរយះពេល៥ថ្ងៃ ត្រូវបានបញ្ចប់ជីវិតព្រោះតែភ្លើងប្រចណ្ឌ័!

0

ព្រះវិហារ: អំពើហឹង្សាក្នុងគ្រួសារ១បង្កឡើងដោយសាតែភ្លើងប្រចណ្ឌ័បានធ្វើអោយគ្រួសាយុវវ័យដែលទើបនឹងរៀបកាហើយបានរយះពេល៥ថ្ងៃត្រូវបានបញ្ចប់ជិវិត្តរៀងៗខ្លួនហេតុការណ៏ដ៍គួរអោយភ្ញាក់ផ្អើល១នេះ បានកើតឡើងកាលពីវេលាម៉ោងប្រម៉ាណ ៦.០០នាទី ល្ងាចថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៩ នៅក្នុងវរះសេនាតូចលេខ393 ដែលស្ថិតក្នុងភូមិសាស្ត្រភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកវរះសេនីយ៏ត្រី ឱ សេង អធិការដ្ឋាននគរបាលស្រុកជាំក្សាន្តបានអោយដឹងថា ហេតុដែលបង្កអោយមានអំពើហឹង្សានេះកើតឡើងនោះ ក៏ព្រោះដោយសារតែភ្លើងប្រចណ្ឌ័ ទើបធ្វើអោយមានទំនាស់នូវពាក្យសំដីគ្នាបន្តិចបន្តួចរវៀងប្តីប្រពន្ធដែលទើបនឹងរៀបការបានរយះពេលតែ៥ថ្ងៃ។ ធ្វើអោយបុរសដែលជាស្វាមីស្ទុះយកកាំភ្លើងម៉ាក់Akស្វាយបត់បាញ់ទៅលើស្ត្រីរងគ្រោះ(ជាភរិយា) ឈ្មោះអ៊ុយ សុខដុម អាយុ១៦ឆ្នាំ មានមុខរបកសិកស្នាក់នៅភូមិឃុំកើតហេតុ ត្រូវចំនួន២គ្រាប់ ចំគល់ថ្គាមខាងស្ដាំធ្លាយមកក្បាលខាងក្រោយបណ្តាលអោយស្ត្រីដែលជាភរិយាស្លាប់ក្នុងថ្លុកឈាមយ៉ាងអណោចអធមតែមួយប៉ប្រិចភ្នែក ក្រោយកើតហេតុបុរស់ដែលជាជនដៃដល់ នឹងត្រូវជាស្វាមីស្ត្រីរងគ្រោះឈ្មោះ វង្យ តុល ភេទប្រុស អាយុ32ឆ្នាំ មុខរបជាទាហានក្នុងវរះសេនាតូច393 ចំណុះអោយកងពលតូចអន្តរាគមន៍លេខ9 ក៍បានបាញ់សំលាប់ខ្លួនឯងបញ្ចប់ជីវិតតាមក្រោយតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ក៍បានចុះពិនិត្យនឹងធ្វើកោសល្យវិច្ចយ័លើសាកសពទាំងពីរអ្នកប្តីប្រពន្ធ ដោយសន្និដ្ឋានថា ពិិតជាស្លាប់ដោយសារករណីដូចខាងលើនេះពិតប្រាកដមែន ហើយក៍បានប្រគល់សាកសពទាំង២នាក់ប្តីប្រពន្ធអោយក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាំងត្រូវបានយកមករក្សាទុកអធិការដ្ឋាននគរបាលស្រុកជាំក្សាន្តជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់កាបន្តតាមនិតិពិធីច្បាប់៕សួនលីណា