ព្រះវិហារ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅស្រុកគូលែន ខេត្តព្រះវិហារ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះ ដែលបង្ករឡើងដោយរថយន្តដឹកដីបុកជាមួយម៉ូតូនៅលើផ្លូវជាតិលេខ64 ក្នុងភូមិស្រយ៉ង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បណ្ដាលឲ្យមានមនុស្សស្លាប់ម្នាក់នៅនិងកន្លែង។
លោក ប៉ាង យៀត អភិបាលស្រុកគូលែន បានរៀបរាប់តាមរយៈប្រព័ន្ធតេឡេក្រាមថា : អ្នកបើកបរម៉ូតូឈ្មោះ ជិន រុំ ភេទប្រុស អាយុ 36ឆ្នាំ មានស្រុកកំណើត នៅខេត្ត តាកែវ ហេីយបច្ចុប្បន្ន(មិនទាន់ស្គាល់អាស័យដ្ធាន) បើកបរម៉ូតូម៉ាក HONDA Dream C125 ព័ណខ្មៅ ស៊េរីឆ្នាំ2009 ពាក់ស្លាកលេខកំពង់ធំ 1A-9168 ស្លាប់នៅនិងកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់។
លោកអភិបាលស្រុកបានបញ្ជាក់ថា ចំពោះមូលហេតុដែលបណ្ដាលអោយមានករណីគ្រោះថ្នាក់នេះកើតឡេីង គឺដោយសារអ្នកបើកបរម៉ូតូ បេីកបរក្នុងស្ថានភាពស្រវឹងស្រា និងបេីកបរហួសល្បឿនកំណត់ ហើយដល់កន្លែងកេីតហេតុ ក៏រ៉េចង្កូតចូលចំណែកផ្លូវរថយន្ត ក៏បុកជាមួយរថយន្តតែម្ដង។បច្ចុប្បន្នវត្ថុតាងទាំងពីរ ត្រូវបាននាំយកមករក្សាទុកនៅ ប៉ុស្តិ៍នគរបាលស្រយង់ ដេីម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់៕សួនលីណា





































