ខេត្តកំពង់ចាម : ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្ដីសម្រេចរួមឆ្នាំ២០១៩ រវាង គ ជ អ ប និងរដ្ឋបាលខេត្ត ដែលពិធីនេះត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
បន្ទាប់ពីលោក ប្រាក់ ទិត្យ ប្រធានទីចាត់ការផែនការ និងវិនិយោគ ខេត្តកំពង់ចាម បានអានរបាយការណ៍ លេីសេចក្ដីសម្រេចរួមឆ្នាំ២០១៩ របស់ គ ជ អ ប ជូនអង្គពិធីបានជ្រាបផងនោះ។
ដើម្បីអនុវត្តតាមគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងជំរុញដល់មន្ត្រីពាក់ព័ន្ធ ត្រូវធ្វើកាលវិភាគប្រតិទិនប្រចាំឆ្នាំ ឲ្យបានទៀងទាត់ ក្នុងការកំណត់ថ្ងៃប្រជុំតាមអង្គភាពនិមួយៗ ពោលគឺត្រូវធ្វើកំណត់ហេតុ រាល់ការប្រជុំបូកសរុបលទ្ធផលឲ្យបានច្បាស់លាស់ទៀតផង ព្រោះវាជាការកំណត់ទិសដៅដែលអាចជួយយើង ក្នុងការបំពេញភារកិច្ច បំរើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរផងដែរ ៕









































