រថយន្តពាក់ស្លាកលេខ ខេមរៈភូមិន្ទ បើកបុកម៉ូតូវ៉េវ បង្កអោយបុរស២នាក់រងរបួសធ្ងន់

0

កំពង់ធំៈ គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត បុកនិងម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលឲ្យបុរស០២នាក់របួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃអង្គារ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តបង្ករ ម៉ាកតាកូម៉ា ពណ៌ខ្មៅ ផ្លាកលេខខេមរៈភូមិន្ទ02.2-2462 អ្នកបើកបរឈ្មោះ រិទ្ធ.ភី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាយោធា នៅភូមិស្នាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (នាំខ្លួនមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក)។
ចំណែកម៉ូតូម៉ាកហុងដាវេវ ពណ៌ខ្មៅ ផ្លាកលេខកំពង់ចាម1I.9359 បើកបរដោយឈ្មោះ ភី.ភឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ នៅភូមិបឹងអណ្ដែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)និង អ្នករួមដំណើរឈ្មោះយឹង.ញៀត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរធ្វើស្រែនៅភូមិ ឃុំជាមួយអ្នកបើកបរម៉ូតូ(របួសធ្ងន់)(មិនពាក់មួកសុវត្ថិភាព)។
មូលហេតុបឋមបង្កឡើងដោយអ្នកបើកបររថយន្ត បើកបរមិនប្រកាន់ស្តាំ រួមផ្សំនឹងអ្នកបើកបរម៉ូតូមានល្បឿនលឿន។ក្រោយកើតហេតុសមត្ថកិច្ចបញ្ចូនជនរងគ្រោះទៅមន្ទីរពេទ្យ ចុះវាស់វែងធ្វើកំណត់ហេតុនិងប្រមូលវត្ថុតាងយករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ៕ប៊ុនរិទ្ធី