ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ឡើងលួចទូរស័ព្ទគេដល់ក្នុងផ្ទះបានហើយនាំគ្នារត់ចុះក្រោមគេចខ្លួនបានជួបជាមួយកូនម្ចាស់ទូរស័ព្ទទើបត្រឡប់មកធ្វើការ ក៏បែកការក៏នាំគ្នារត់គេចខ្លួនបន្តែត្រូវបានកូនប្រុសម្ចាស់ទូរសព្ទ័ បើករថយន្តដេញចាប់បានម្នាក់និងម្នាក់ទៀតរត់គេចនខ្លួនបាត់ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២ កក្កដា ២០១៤នៅចំណុចផ្ទះជួលលេខ28A ផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱកុដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យពីរនាក់បានលួចឡើងទៅលើផ្ទះស្ត្រីរងគ្រោះរួច លួចយកទូរស័ព្ទដៃ N៥៣០០មួយគ្រឿងបានហើយក៏នាំគ្នាចុះមកក្រោមវិញដើម្បីគេចខ្លួន តែជាចៃដន្យពេលជនសង្ស័យមកដល់ដីក៏ជួបជាមួយកូនម្ចាស់ទូរស័ព្ទទើបបើករថយន្តត្រឡប់មកពីធ្វើការវិញ ។
ពេលនោះកូនប្រុសម្ចាស់ទូរស័ព្ទមានការសង្ស័យដោរសារតែជនសង្ស័យពីនាក់នេះទើបចេញពីផ្ទះរបស់គេ ហើយធ្វើសួរនាំទើបជនសង្ស័យរត់គេចខ្លួនរហូតដល់ផ្លូវ៥១ត្រូវកូនម្ចាស់ទូរស័ព្ទបើករថយន្តដេញតាមទាន់នៅចំណុចផ្លូវ៥១ ដោយចាប់បានជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាន។ប្រហែលជា១០នាទីសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ និងធ្វើការឃាត់ខ្លួនជនសង្ស័យនេះយក យកទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋនបាលបឹងរាំងនិងទទួលពាក្យបណ្តឹងពីជនរងគ្រោះផងដែរ ៕