ជនសង្ស័យជនជាតិឡាវម្នាក់ ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ​ឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀន

0

ស្ទឹងត្រែង – ជនសង្ស័យម្នាក់ជាជនជាតិឡាវមាន ឈ្មោះងួនឡៃ អាយុ៤០ឆ្នាំ​​ ត្រូវបានកំលាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនបាន ជាមួយនឹងវត្ថុតំាង ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន គ្រាប់ព៌ណក្រហមចំនួន២៧កញ្ជាប់តូចស្មើនិង៥៣០២គ្រាប់ដែលបាននាំ​ចូលមកទឹកដីកម្ពុជាតាមច្រកត្រពាំងគ្រៀលនៅថ្ងៃទី០៦កុម្ភៈឆ្នាំ២០១៩នេះ​។
​មន្ត្រីកងរាជអាវុធហត្ថខេត្ត​បានបញ្ជាក់ថា៖ការឃាត់ខ្លួនជនជាតិឡាវ​នេះបានធ្វើឡើង​ វេលាម៉ោង ១០ និង៤២នាទីនៅថ្ងែទី​០៦ កុម្ភៈ ឆ្នាំ២០១៩​នៅចំណុចបង្គោលលេខ០៣៦ ក្នុងភូមិខាំផាន់ ឃុំអូរស្វាយសង្កាត់សាមគ្គីក្រុង ខេត្តស្ទឹងត្រែង​ ។​
មន្ត្រីដ៍ដែលបានបញ្ជាក់ថា៖ជនសង្ស័យឈ្មោះងួនឡៃនេះមានមុខរបរធ្វើជាកម្មករមានទីលំនៅបច្ចុប្បន្នភូមិភាងឌី ស្រុកមឿងខូង ខេត្តចំប៉ាសាក់ប្រទេសឡាវ ក្រោយពីឃាត់ខ្លួនបាននាំ ​មកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរលំអិតពីករណីនេះ។
​- ​ជនសង្ស័យ​អួនឡៃបានសាភាពថា៖គ្រឿងញៀននេះពិតជាខ្លួនបាននាំយកមកពីប្រទេសឡាវមែនដោយមិនបានគិតខ្លាចសមត្ថកិច្ចចាប់នោះទេ ព្រោះតែចង់បានប្រាក់ដើម្បីដោះស្រាយជីវភាពរស់នៅ ​ព្រោះមានជនម្នាក់ដែលខ្លួនធ្លាប់ស្គាល់ជាជនជាតិខ្មែរទៅលេងនៅប្រទេសឡាវបានពឹងពាក់ឱ្យនាំយកមកឱ្យនៅក្នុងទឹកដីកម្ពុជា។
​ គួររំលឹកថាកាលពីថ្ងៃទី២៩មករាឆ្នាំ២០១៩កន្លងមកថ្មីៗនេះឯកឧត្តមនាយឧត្តមសេនីយ៍​​​​​កែ.គឹម​យ៉ាន​ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានប្រសាសន៍ណែនាំឱ្យ​​កម្លាំងសមត្ថកិច្ចបង្កើនការបង្ក្រាប់បទល្មើសគ្រឿញៀននេះឱ្យបានសកម្មនឹងបង្កើនល្បឿនធ្វើការផ្សព្វផ្សាយឱ្យបានញឹកញាប់ដល់ស្រទាប់ប្រជាពលរដ្ឋដើម្បីកុំឱ្យចាញ់បោកតាមការញួសញុង។-

​សូមបញ្ជាក់ថា៖ថ្នាំញៀន២៧កញ្ជាប់​នេះសមត្ថកិច្ចបានហែក រាប់ជាក់ស្តែងមានចំនួន៥៣០២គ្រាប់ហើយមន្ត្រីជំ​នាញ​​បានរៀបចំសំណុំបែបបទ​បញ្ជូនទៅតុលាការបន្តដើម្បីអនុវត្តតាមនិតិវិធី​។