ភ្ញៀវទេសចរអន្ដរជាតិ ចូលមកស្នាក់នៅលេងកម្សាន្ដនៅខេត្ដព្រះសីហនុនៅតែបន្ដកើនឡើងខណៈភ្ញៀវជាតិថយចុះ

0

ខេត្ដព្រះសីហនុ៖ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ និយាយប្រាប់ ថា ភ្ញៀវទេសចរអន្តរជាតិ មកសម្រាកលេងលម្ហែកម្សាន្តនៅខេត្ដព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃចន្ទ ទី៤ ដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតែកើនឡើងតែភ្ញៀវជាតិបានថយចុះ។

ភ្ញៀវទេសចរចំនួនសរុបជិត ៦ម៉ឺននាក់ (៥៨.០០០) ថយចុះ ៣៤,០៩% ធៀបទៅនឹងឆ្នាំមុនជិត ៩ម៉ឺននាក់ (៨៨.០០០) ក្នុងនោះមាន -ភ្ញៀវទេសចរជាតិជាង ៤ម៉ឺននាក់ (៤៥.៥០០) ថយចុះ ៤២,៤៤% ធៀបទៅនឹងឆ្នាំមុនជិត ៨ម៉ឺននាក់ (៧៩.០៥០) និង-ភ្ញៀវអន្តរជាតិជាង ១ម៉ឺននាក់ (១២.៥០០) កើនឡើង ៣៩,៦៦% ធៀបទៅនឹងឆ្នាំមុនជិត ៩ពាន់នាក់ (៨.៩៥០)។
លោក ប្រធានមន្ទីរទេសចរណ៍ អោយដឹងផងដែរថា ភ្ញៀវទេសចរធ្វើដំណើរតាមព្រលានយន្តហោះអន្តរជាតិខេត្ដព្រះសីហនុ មានប្រមាណ ៤៩ជើងហោះហើរ -ភ្ញៀវសរុបប្រមាណ ៥.២២០នាក់ -ភ្ញៀវជាតិប្រមាណ ១៥០នាក់ -អន្តរជាតិប្រមាណ ៥.០៧០នាក់។

ភ្ញៀវទេសចរទៅតាមបណ្តាកោះនានាសរុបជិត ១ម៉ឺននាក់ (៩.២៩០) ស្រី ៣.៧៦៧នាក់ ក្នុងនោះមាន -ភ្ញៀវទេសចរជាតិជាង ២ពាន់នាក់ (២.៥៥៥) ស្រី ១.២៦៧នាក់ -ភ្ញៀវទេសចរអន្តរជាតិជិត ៧ពាន់នាក់ (៦.៧៣៥) ស្រី ២.៥០០នាក់។

រីឯចំនួននាវាទេសចរណ៍បរទេស ចូលសុំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន ០១គ្រឿង មានភ្ញៀវទេសចរសរុបជិត ៣០០នាក់ ស្រី១៦៩នាក់ នាវិកសរុប ១៩៥នាក់ ស្រី៤៧នាក់។

ចំពោះភ្ញៀវនៅតាមរម្យណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុមាន៖ ១.រមណីយដ្ឋានក្បាលឆាយ មានភ្ញៀវទេសចរសរុបចំនួន ៣.៦៥៤នាក់ -ភ្ញៀវជាតិសរុប ៣.២៨៩នាក់ -អន្តរជាតិសរុប ៣៦៥នាក់។ ២.រមណីយដ្ឋានថ្មរូង មានភ្ញៀវសរុបប្រមាណ ២.៣៥០នាក់ -ភ្ញៀវជាតិជាតិសរុប ២.២៩០នាក់ -ភ្ញៀវអន្តរជាតិសរុប ៦០នាក់។ ៣.រមណីយដ្ឋានពិកនិក មានភ្ញៀវសរុប ៦៥០នាក់ -ភ្ញៀវជាតិសរុប ៤៥៥នាក់ -អន្តរជាតិ ១៩៥នាក់។