ត្បូងឃ្មុំ៖ ករណីអគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន៤ខ្នង ក្នុងនោះផ្ទះឈើឆេះអស់ទាំងស្រុង និង១ខ្នងទៀត ផ្ទះថ្មខូចខាតអស់ពាក់កណ្តាល និងទ្រព្យសម្បត្តិជាច្រើនទៀត ស្ថិតនៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ កាលពីព្រឹកថ្ងៃទីខែ០៧ ខែកុម្ភ: ឆ្នាំ២០១៩នេះ ។
ចំពោះការឆេះនេះ នៅមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយទេ ប៉ុន្តែតាមព័ត៍មានបឋម អាចបណ្តាលមកពីការដុតសម្រាមខាងក្រោយផ្ទះ របស់ម្ចាស់ផ្ទះម្នាក់ក្នុងចំណោមនោះ។
បន្ទាប់ពីមានការអន្តរាគមន៍ភ្លាមៗ ពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ អគ្កិភ័យដ៍សន្ធោសន្ធៅនេះ ត្រូវបានគ្រប់គ្រង និងធ្វើការបាញ់ទឹកពន្លត់ រលត់វិញទាំងស្រុងនៅវេលាម៉ោងប្រមាណ១១ៈ០០នាទីព្រឹក ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ក្នុងនោះមាន រថយន្តរបស់អធិការដ្ឋាននគរបាលស្រុកមេមត់ ស្នងការខេត្ត ស្រុកពញាក្រែក និងស្រុកតំបែរ ។ដោយឡែក ទំហំនៃការខូចខាត នៅមិនទាន់ដឹងច្បាស់នៅឡើយទេ។





































