កិច្ចប្រជុំក្រុមការងារគ្រប់គ្រងការអភិវឌ្ឍដីក្នុងខេត្តកំពត

0

ខេត្តកំពត៖  ព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៩ លោក ប៉ឹល កុសល អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគ្រប់គ្រងការអភិវឌ្ឍដីក្នុងខេត្តកំពត បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យពីវឌ្ឍនភាព និងបញ្ហាប្រឈម ក្នុងការអនុវត្តការងារកន្លងមក នៅសាលប្រជុំសាលាខេត្តកំពត។

សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាព្រឹកនេះរួមមាន ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ប្រធានការិយាល័យភូមិបាលក្រុង ស្រុក សរុប ៤២នាក់។

សូមជម្រាបថា បន្ទាប់ពីរដ្ឋបាលខេត្តបានបង្កើតក្រុងការងារគ្រប់គ្រងអភិវឌ្ឍដីក្នុងខេត្តកំពត កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ កន្លងមក ក្រុមការងារបានចុះស្រង់ទិន្នន័យអ្នកអភិវឌ្ឍដីនៅខេត្តកំពតមានចំនួន៤៧ទីតាំងក្នុងនោះ ក្រុងកំពតមាន១០ទីតាំង, ស្រុកទឹកឈូមាន២៩ទីតាំង, ស្រុកកំពង់ត្រាច៣ទីតាំង, ស្រុកដងទង់២ទីតាំង, ស្រុកជុំគិរី១ទីតាំង និងស្រុកឈូក២ទីតាំង៕