រតនគិរី : ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម២០១៩គិតពីថ្ងៃ៤-៥-៦ ខែកុម្ភៈឆ្នាំ២០១៩មានចំនួន២១,៤១៥នាក់ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន២០,៨៣៥ននាក់ ភ្ញៀវអន្តរជាតិមានចំនួន៥៨០នាក់ ។ គឺមានការកើនឡើង៨.១៩% ក្នុងនោះភ្ញៀវជាតិអន្តរជាតិកើនឡើង៨.១៩% និងភ្ញៀវអន្តរជាតិកើន៣.០២%។លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរបានអោយដឹងថាបេីធៀបដូចគ្នាក្នុងឆ្នាំ២០១៨មានចំនួនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមានចំនួនតែ១៩,៧៩៥នាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីរូបនេះបន្តថាការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៍មកកំសាន្តសប្បាយក្នុងទឹកដីខេត្តរតនគិរីជារៀងរាល់ឆ្នាំគឺផ្តើមចេញពីនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោហ៊ុនសែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដែលបានប្រទេសជាតិមានការឯកភាពជាតិនិងនាំមកនូវសុខសន្តិភាពពាសពេញផ្ទៃប្រទេស,ប្រជាពលរដ្ឋមានជីវភាពធូធារតាមរយៈគោលនយោបាយយុទ្ធសាស្រ្តចតុកោណដែលសម្តេចបានដាក់ចេញតាំងពីតំណាក់កាលទី១ដល់តំណាក់កាលទី៤។
ហេដ្ឋារចនាសម័្ពន្ធផ្លូវស្ពានបានតភ្ជាប់ពីទីក្រុងដល់ទីជនបទមាត់ញ៉ក។
និងខេត្តរតនគិរីជាខេត្តអេកូទេសចរណ៍ព្រមទាំងមានតំបន់រមណីយ៍ដ្ឋានទេសចរណ៍ធម្មជាតិ១៤
កន្លែងជាពិសេសរម្មណីយ៍ដ្ឋានធម្មជាតិបឹងយក្ខឡោម ទឹកធ្លាក់៧ជាន់(អូរសៀងលែ) និងបឹងលំកុដដែលគ្រប់ភ្ញៀវទេសចរជាតិអន្តរជាតិដែលមកលេងកំសាន្ដខេត្ត្ត្តរតនគិរីពួកគាត់មិនដែលរំលងឡេីយ៕ដោយ គតិ យុត្ត