សមត្ថកិច្ចសណ្ឋានថា បុរសម្នាក់នេះ បានធ្វើអត្តឃាតសម្លាប់ខ្លួន

0

កំពង់ធំៈ  មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសារតែ មានបុរសម្នាក់ ត្រូវបានគេប្រទះឃើញដេក ស្លាប់ក្នុងសភាពផ្អាក់ខ្នងលើច្រវ៉ែកដើមស្វាយចន្ទីរ ដែលធ្វើឲ្យមាន ការសង្ស័យពីសំណាក់មហាជន ពីការស្លាប់ដោយអ័ថកំបាំងរបស់បុរសម្នាក់នេះ ដែលបានកើតនៅវេលាម៉ោង ១៥និង២នាទី ឡើង នៅថ្ងៃសុក្រ ៨ ខែកុម្ភៈ ឆ្នាំ២០១៩។ក្រោយពីសមត្ថកិច្ច ដែលមានគ្រូពេទ្យជំនាញចូលរួម ពិនិតកោសល្សវិច្ឆ័យ សាកសព ដែលបានដេកស្លាប់ ទើលើដើមឈើ ក្នុងសភាពបាក់ខ្នងធ្លាក់មកដី ត្រូវបានសមត្ថកិច្ច សណ្ឋានពីការស្លាប់ គ្រោយពេលពិនិត្យថា ជាករណីធ្វើធ្វើអត្តឃាតចង(ក) សម្លាប់ខ្លួន នៅចំណុច ត្រពាំងស្រទៃ   ភូមិសាស្ត្រ ភូមិថ្មសំលៀង   ឃុំក្រយា ស្រុកសន្ទុក   ខេត្តកំពង់ធំ។

សពជនរងគ្រោះ ត្រូវបានគេស្គាល់ ឈ្មោះសារី តុលា  ភេទប្រុស  អាយុ៣៣ឆ្នាំជនជាតិខ្មែរ នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើខេត្តកំពង់ចាម បច្ចុប្បន្នធ្វើចំការ នៅចំនុចកើតហេតុ តាមការរៀបរាប់របស់លោក កែវ  ប៊ុនធឿន ភេទប្រុស អាយុ ៥៥ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់សព  រួមជាមួយ លោកស្រី ស្រេង វួចលីន  អាយុ៥២ឆ្នាំត្រូវជា ម្ដាយបង្កើត បានបញ្ជាក់ថា កូនរបស់ខ្លួន ឈ្មោះ សារី  តុលា នេះ ជាមនុស្សញៀនស្រា តែងនិយាយថាពិបាក ចិត្ត មានគេតាមដេញចាប់ រវើរវាយ ដើរវង្វេង(សតិមិនសូវគ្រប់)។

នៅថ្ងៃកើតហេតុ  បានទុកជនរងគ្រោះឲ្យនៅ ចាំចំការតែម្នាក់ឯង គ្រួសារសព បាននាំគ្នាទៅចូលឆ្នាំចិន នៅឯស្រុក កំណើត ភូមិស្វាយទាប  ពេលត្រឡប់មក ដល់រោងចំការរបស់ខ្លួនពុំឃើញកូន ក៏នាំគ្នាដើររក មានកម្មករ បាននាំគ្នាដើររកក្នុងចំការចន្ទីខាង ក្រោយរោងចម្ងាយ២០០ ម៉ែត្រ ក៏ប្រទះឃើញសាក សព ជាកូនរបស់ខ្លួន បានស្លាប់ ដោយធ្វើអត្តឃាតចង(ក)និងមែកដើមស្វាយចន្ទី ក្រោយមក សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយ  ប៊ុន  រដ្ឋា