ភ្ញៀវទេសចរណ៏មកលេងកម្សាន្តនៅខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំនេះមានកាថយចុះ

0

ក្រចេះ៖ ខេត្តក្រចេះគឺមានតំបន់រមនីយ៍ដ្ឋានទេសចរជាច្រើនកន្លែង ដោយឡែកទីតាំងដែលភ្ញៀវទេសនិយមចូលចិត្តទៅលេងកម្សាន្តច្រើនគេនោះ មានរមនីយ៍ដ្ឋានទេសចរធម្មជាតិ ទឹកជួរកាំពីរ រមនីយ៍ដ្ឋានឆ្នេរខ្សាច់កោះទ្រង់ និងរមណីដ្ឋានអន្លង់ផ្សោតកាំពីរ ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម គិតពីថ្ងៃទី០៤-០៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្រាប់ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរណ៏ជាតិ អន្តជាតិប្រមាណជាង២ម៉ឺននាក់ ដែលបានចូលមកលេងកម្សាន្ត តែចំនួន នេះមានកាថយចុះជាងឆ្នាំ២០១៨ នេះបើយោងតាមរបាយការណ៏នៃ មន្ទីរទេសចរណ៏ខេត្តក្រចេះ។

លោក ប្រាក់ វិកុល មន្រ្តីមន្ទីរទេសចរណ៏ បានឲដឹងថា÷ក្នុងឪកាស់បុណ្យចូលឆ្នាំប្រពៃណី ចិន វៀតណាម ចាប់ពីថ្ងៃទី០៤ដល់០៧ ខែគុម្ភ: ២០១៩នេះ ខេត្តក្រចេះ ទទួលភ្ញៀវទេសចរជាតិ សរុប ចំនួន២៥.០៧៥នាក់ នេះបើធៀបនិងឆ្នាំ២០១៨ មានចំនួន២៧.២៨០នាក់ ឃើញថាមានចំនួនថយចុះចំនួនភ្ញៀវ ២២០៥នាក់ ស្មើនិង៨,០៨ភាគរយ ដោយឡែកចំពោះភ្ញៀវអន្តជាតិមានចំនួន ៥១៣នាក់ បើធៀបនឹង២០១៨ មានចំនួន៤៧៨នាក់ កើនឡើង៣៥នាក់ស្មើនឹង៧,៣២ភាគរយ ។
មន្ត្រីរូបនេះបន្តរថា ចំពោះសន្តិសុខ សណ្តាប់ធ្នាប់ក្នុងខេត្តក្រចេះ នាឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមមានភាពល្អប្រសើរ ព្រោះកងកម្លាំងបានយាមល្បាតតាមគោលដៅសំខាន់ៗ ជាពិសេសក្នុងរមណីយដ្ឋានទឹកជួរព្រែកកាំ២ និងនៅឆ្នេរខ្សាច់កោះទ្រង់។
តាមកាអោយដឹងពីមន្ត្រីជំនាញបញ្ជាក់ដែរថា មូលហេតុដែលនាំឲមានភ្ញៀវជាតិ មានចំនួនថយចុះ ដោយសារភ្ញៀវមួយចំនួន បានប្តូរទិសដៅទៅលេង ខេត្តផ្សេងៗ ហើយម្យ៉ាងគួបផ្សំនិងផ្លូវ ទៅកាន់ តំបន់ទេសចរនានាមានភាពងាយស្រួល ក្នុងធ្វើដំណើរតាំងយប់ទាំងថ្ងៃ ដូចឆ្នេះភ្ញៀវមួយចំនួនងាកទៅកម្សាន្តខាងខេត្តមណ្ឌលគីរី រតនះគីរី ស្ទឹងត្រែង ជាដើម ម្យ៉ាងផ្លូវទៅកាន់រមណីយ៍ដ្ឋានកាំពីរមានកាលំបាក មិនទាន់បានជួសជុលរួចរាល់នៅឡើយ ។